ព័ត៌មានអន្តរជាតិ

បណ្ដាក្រុមហ៊ុនកូរ៉េខាងត្បូង អំពាវនាវឲ្យជប៉ុន បន្ធូរបន្ថយការរឹតត្បិតការនាំចេញ ផលិតផលឧស្សាហកម្ម

សេអ៊ូល៖ ក្រុមអ្នកបញ្ចុះបញ្ចូល អាជីវកម្មរបស់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវដល់ប្រទេសជប៉ុន បន្ធូរបន្ថយការរឹតបន្តឹងរបស់ខ្លួន លើការនាំចេញផលិតផលឧស្សាហកម្ម សំខាន់ៗទៅកាន់ប្រទេសកូរ៉េ ដើម្បីជួយកែលម្អចំណង ទាក់ទងរវាងប្រទេសទាំងពីរ។

លោក Kwon Tae-shin អនុប្រធានសហព័ន្ធឧស្សាហកម្មកូរ៉េ (FKI) បានធ្វើសំណើនេះនៅឯកិច្ចប្រជុំ អាហារពេលព្រឹកជាមួយ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ ទីក្រុងសេអ៊ូលលោក Koji Tomita និងថ្នាក់ដឹកនាំអាជីវកម្ម ក្នុងស្រុកនៅទីក្រុងសេអ៊ូល។

លោកបានបញ្ជាក់ថា“ យើងចង់ឲ្យឯកអគ្គរដ្ឋទូត Koji Tomita ខិតខំប្រឹងប្រែងដើម្បីជួយមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន ជួបគ្នាដើម្បីបន្ធូរបន្ថយភាព តានតឹងរបស់ប្រទេសទាំងពីរ (លើបញ្ហានយោបាយ) ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top