ព័ត៌មានអន្តរជាតិ

រុស្ស៊ី ស្វែងរកកិច្ចចចារគ្នា ជាមួយសហរដ្ឋអាមេរិក ជុំវិញសន្ធិសញ្ញា នុយក្លេអ៊ែរ

ម៉ូស្គូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ ប្រទេសរុស្ស៊ី បានបញ្ជាក់ថា ខ្លួនត្រៀមរួចជាស្រេច នឹងបន្តកិច្ចចចារគ្នាជាមួយ នឹងសហរដ្ឋអាមេរិក ទៅលើការបន្ថែមយុទ្ធសាស្ត្រថ្មី នៃការកាត់បន្ថយអាវុធ ដែលបានចែងក្នុងសន្ធិសញ្ញា ហៅកាត់ថា “New START” ។

លោក Dmitry Peskov អ្នកនាំពាក្យរបស់ក្រុងគ្រឹមឡាំង បានប្រាប់ដោយត្រួសៗថា “នេះជាប្រធានបទ ដែលជាយុទ្ធសាស្ត្រ និងសំខាន់បំផុតសម្រាប់ពិភពលោក ។ វាមិនត្រឹមតែជាប្រយោជន៍ សម្រាប់ប្រទេសទំាងពីររបស់យើងនោះទេ វាថែមទាំងផ្តល់សន្តិសុខ និងស្ថិរភាពដល់ពិភពលោក ” ។

គាត់បានថ្លែងថា ប្រទេសរុស្ស៊ី សង្ឃឹមថា កិច្ចចចារគ្នាជាមួយនឹងសហរដ្ឋអាមេរិក នឹងបន្តកើតមានឡើង ហើយភាពខ្វែងគំនិតគ្នារបស់ពួកគេនឹងត្រូវបានដោះស្រាយ ។

គួររំលឹកថា កាលពីថ្ងៃអង្គារ ក្រសួងការបរទេស របស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា រុស្ស៊ី បានត្រៀមខ្លួនរួចហើយសម្រាប់ ការបង្អាក់នូវអ្វីដែលខ្លួនមានកម្មវិធី នុយក្លេអ៊ែរ ជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីបន្ថែមទៅលើ New START ក្នុងរយៈពេលមួយឆ្នាំ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top