តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់នៅថ្ងៃពុធនេះ បាននិយាយថាប្រទេសរុស្ស៊ីគឺជាដៃគូសំខាន់មួយរបស់អ៊ីរ៉ង់ នៅក្នុងវិស័យការពារជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោក Saeed Khatibzadeh ត្រូវបានគេដកស្រង់សំដីដោយលើកឡើងថា តាមរយៈការដកទណ្ឌកម្មអាវុធរបស់អាមេរិក អ៊ីរ៉ង់ និងរុស្ស៊ី បន្តការចរចារក្នុងក្របខ័ណ្ឌនៃគណៈកម្មការសហប្រតិបត្តិការការពារជាតិ។
លោកបានបន្ដទៀតថា ជាមួយនឹងការដកបំរាមអ៊ីរ៉ង់ អាចទិញឧបករណ៍ និងអាវុធយោធាណាមួយ ដោយគ្មានការរឹតត្បិតផ្នែកច្បាប់ពី“ ប្រទេសជាមិត្ត” ។
លោក Khatibzadeh បានកត់សម្គាល់ថា រាល់ការប៉ុនប៉ងណាមួយរបស់អាមេរិក ក្នុងការដាក់ទណ្ឌកម្មជាឯកតោភាគីលើប្រទេសអ៊ីរ៉ង់នៅក្នុងបញ្ហានេះ គឺជាការរំលោភលើច្បាប់អន្តរជាតិ ហើយនឹងត្រូវបរាជ័យ៕ ដោយ ឈូក បូរ៉ា