ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ចាត់ទុកការកំចាត់មេរោគ មានអាទិភាពបំផុតសំរាប់យុទ្ធនាការ ៨០ ថ្ងៃ

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឲ្យដឹងថា វិធានការកំចាត់មេរោគ គឺជាភារកិច្ចអាទិភាពមួយនៃយុទ្ធនាការ ៨០ ថ្ងៃ ដែលមេដឹកនាំលោក គីម ជុងអ៊ុន កំពុងជំរុញដើម្បីជំនះការខូចខាតពីគ្រោះទឹកជំនន់ និងធ្វើឱ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅ ចុងឆ្នាំនេះ។

ក្នុងកិច្ចប្រជុំសំខាន់មួយរបស់គណបក្សពលករ កំពុងកាន់អំណាចនៅដើមខែនេះ លោកគីម បានចាប់ផ្តើមយុទ្ធនាការ ៨០ ថ្ងៃ ដើម្បីសម្រេចគោលដៅជាតិ និងសេដ្ឋកិច្ចរបស់ប្រទេសនៅចុងឆ្នាំនេះ មុនពេលសមាជគណបក្សដ៏កម្រមួយ ដែលគ្រោងនឹងធ្វើនៅខែមករា។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានចុះផ្សាយថា “យើងបានកំណត់ការពង្រឹងកិច្ចប្រឹងប្រែងកំចាត់មេរោគទូទាំងប្រទេស និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះការការពារវីរុសដែលជាគោលដៅសំខាន់ នៃយុទ្ធនាការរយៈពេល ៨០ ថ្ងៃ”៕ ដោយ ឈូក បូរ៉ា

Most Popular

To Top