បរទេស ៖ សារព័ត៌មានបរទេសនៅថ្ងៃនេះ បានសរសេរថា សហរដ្ឋអាមេរិក មកដល់ពេលនេះនៅតែកំពុង បន្តទទូចដល់ប្រទេស ដែលបានផ្តល់សច្ចាប័ន លើសន្ធិសញ្ញា
សហរដ្ឋអាមេរិក ដើម្បីហាមប្រាមអាវុធនុយក្លេអ៊ែរ ដើម្បីដកការគាំទ្ររបស់ខ្លួន ។
លិខិតរបស់អាមេរិក ទៅកាន់ប្រទេសហត្ថលេខី បាននិយាយថា មហាអំណាច នុយក្លេអ៊ែរ ដើមចំនួន ៥ គឺមានដូចជាអាមេរិក រុស្ស៊ី ចិន អង់គ្លេស និងបារាំង និងសម្ព័ន្ធមិត្តណាតូ របស់អាមេរិកបានឯកភាពគ្នា ប្រឆាំងនឹងផលប៉ះពាល់ ដែលអាចកើតមាន នៃសន្ធិសញ្ញានេះ ។
នៅក្នុងលិខិតនោះ ដដែលបានបញ្ជាក់ទៀតថា សន្ធិសញ្ញានេះបានបង្វែរពេលវេលា និងការផ្ទៀងផ្ទាត់ព្រមទាំងការដកហូត អាវុធចេញពីភាពគ្រោះថ្នាក់។
ចំពោះសន្ធិសញ្ញាមិនមែន អាវុធនុយក្លេអ៊ែរ TPNW ដែលមានអាយុកាលកន្លះសតវត្សរ៍នេះផងដែរត្រូវបានគេចាត់ទុកថា ជាមូលដ្ឋានគ្រឹះនៃកិច្ចប្រឹងប្រែង
លប់បំបាត់អាវុធ របស់ពិភពលោកផងដែរ៕
ប្រែសម្រួល៖ស៊ុនលី