ព័ត៌មានអន្តរជាតិ

អ្នកជំនាញ៖ ICBM ថ្មីរបស់កូរ៉េខាងជើង ត្រូវបានប៉ាន់ស្មានថា នឹងអាចផ្ទុកទម្ងន់បានចន្លោះពី ២,៥ ទៅ ៣តោន

សេអ៊ូល៖ អ្នកជំនាញការពារមីស៊ីលម្នាក់ បានលើកឡើងថាកាំជ្រួចមីស៊ីលអន្តរទ្វីបថ្មីមួយ ICBM ដែលកូរ៉េខាងជើងបានបង្ហាញនៅឯពិធីព្យុហយាត្រាយោធា កាលពីដើមខែនេះ ត្រូវបានគេប៉ាន់ស្មានថា អាចបញ្ជូនបន្ទុក បានប្រហែល ២,៥ ដល់ ៣តោន។

នៅក្នុងការវិភាគមួយដែល បានចុះផ្សាយនៅលើទំព័រ 38North ជាគេហទំព័រអាមេរិកមួយដែលឃ្លាំមើលប្រទេសកូរ៉េខាងជើង លោក Michael Elleman មន្រ្តីជាន់ខ្ពស់ សម្រាប់ការពារមីស៊ីល នៅវិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្របានលើកឡើងផងដែរពីតម្រូវការ ដើម្បីសាកសួរអំពីភាពត្រឹមត្រូវនៃមីស៊ីល ICBM នៅព្យុហយាត្រា អបអរសាទររបស់កូរ៉េខាងជើង។

ក្នុងអំឡុងពេលព្យុហយាត្រា កាលពីថ្ងៃទី១០ ខែតុលា អបអរសាទរខួបលើកទី ៧៥ នៃការបង្កើតគណបក្សពលករកំពុង កាន់អំណាចនៅកូរ៉េខាងជើង បានបង្ហាញការវាយលុកមីស៊ីល Hwasong-16 ICBM នៅលើឧបករណ៏បញ្ជូន ថាមពលអគ្គីសនីដឹកជញ្ជូន (TEL) ជាមួយនឹងកង់ចំនួន ២២ ដែលជាការបង្ហាញថា វាវែងជាង Hwasong-15 ICBM ដឹកដោយរថយន្ដ ១៨ កង់៕
ដោយ ឈូក បូរ៉ា

Most Popular

To Top