រដ្ឋកាលីហ្វ័រញ៉ា ៖ ការសិក្សាបានរកឃើញថា ស្ត្រីគឺជាភេទមួយ ដែលមានភាពសុភាពរាបសា និងមានសុជីវធម៌ជាងបុរស នៅពេលនិយាយអំពីការយកចិត្តទុកដាក់ និងយុត្តិធម៌ម្តងៗនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
អ្នកសិក្សាបានសាកល្បងទ្រឹស្តីនេះ ដោយសួរមនុស្សជាង ៣៣០,០០០ នាក់មកពី ៦៧ ប្រទេសដើម្បីវាស់ស្ទង់ត្រីវិស័យសីលធម៌ ។ វាពាក់ព័ន្ធនឹងការសួរមនុស្សថា តើកត្តាអ្វីខ្លះដែលសំខាន់ ចំពោះពួកគេ នៅពេលធ្វើការសម្រេចចិត្តប្រកបដោយក្រមសីលធម៌ ។
ស្ត្រីតែងតែដាក់ ‘ការយកចិត្តទុកដាក់’ ភាពយុត្តិធម៌និង ‘ភាពបរិសុទ្ធ’ ខ្ពស់ជាងនៅក្នុងបញ្ជីអាទិភាព របស់ពួកគេជាងបុរស។ សំណួរនៅក្នុងការសិក្សា ដែលគ្រប់គ្រងដោយសាកលវិទ្យាល័យ ភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា បានបង្ហាញពីភាពលំបាកជាច្រើន ដោយស្នើឲ្យមនុស្សជ្រើសរើស រវាងជម្រើស២យ៉ាង។
ការសិក្សាបានរកឃើញថា មិនមានភាពខុសគ្នាខាងផ្លូវភេទទេនៅពេលនិយាយ អំពីភាពស្មោះត្រង់ និងសិទ្ធិអំណាច។ សីលធម៌រឹងមាំរបស់ស្ត្រី ក៏ត្រូវបានគេប្រកាសនៅក្នុងបណ្តាប្រទេស លោកខាងលិច និងអ្នកដែលមានសមភាព យេនឌ័រកាន់តែច្រើន ៕ដោយ៖លី ភីលីព