ព័ត៌មានអន្តរជាតិ

ត្រីផ្សោតយន្តបង្កើតឡើង ដើម្បីជំនួសត្រីពិត ជិត៣០០០ក្បាល នៅជុំវិញពិភពលោក កំពុងមានបញ្ហាការរស់នៅ

អាមេរិក ៖ សត្វផ្សោត ដែលមានរាងដូចមនុស្សយន្ត ត្រូវបានរចនាឡើង ដោយក្រុមហ៊ុនផលិតជីវចលហូលីវូដ ក្នុងខ្សែភាពយន្ត“ Free Willy” និង“ Anaconda” អាចជំនួសសត្វសមុទ្រ រាប់ពាន់ក្បាល ដែលជាប់ជាឈ្លើយ នាពេលសព្វថ្ងៃនេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមហ៊ុន Edge Innovations ជាក្រុមហ៊ុនផលិតជីវចល របស់អាមេរិកបានបង្កើតសត្វផ្សោត មានលក្ខណៈដូចជីវិតពិតៗ ដែលធ្វើត្រាប់តាមចលនា និងសំឡេងរបស់សត្វ ហើយបង្កើតជាការបំភាន់ នៃសត្វផ្សោតផ្ទាល់ដែលមនុស្ស អាចធ្វើអន្តរកម្មជាមួយ។

វាស្រដៀងនឹងត្រីផ្សោតពិតៗ ដោយមានម៉ាស៊ីនទម្ងន់ ៥៥០ ផោនត្រូវបានគេយកទៅប្រើជាមួយស្បែក ធ្វើពីស៊ីលីកុនវេជ្ជសាស្ត្រ និងថ្មដែលធ្វើឲ្យហែលទឹករយៈពេល ១០ ម៉ោង។ក្រុមនេះសង្ឃឹមថា ថនិកសត្វសមុទ្រមនុស្សយន្ត នឹងលោតចុះឡើងនៅថ្ងៃណាមួយ និងសម្តែងកាយវប្បកម្ម នៅសួនកម្សាន្ត មួយក្បាលមានតម្លៃចាប់ផ្តើមពី ៣ លានទៅ ៥ លានដុល្លារ ។

ចំណុចនៃការច្នៃប្រឌិតថ្មីរបស់ក្រុមហ៊ុន Edge Innovations នៅរដ្ឋកាលីហ្វ័រញ៉ាត្រូវបានគេស្គាល់ចំពោះសត្វដែលមានជីវិតរស់នៅដូចទឹកត្រូវបានប្រើនៅក្នុងខ្សែភាពយន្តហូលីវូដ ‘Free Willy,’ ‘Deep Blue Sea’ និង ‘Anaconda.’ ៕ដោយ៖លី ភីលីព

Most Popular

To Top