ព័ត៌មានអន្តរជាតិ

ពស់២ក្បាលតំណាង ឲ្យរូបព្រះនៅក្នុងទេវកថា បុរាណ ខណៈសត្វដ៏កម្រនេះប្រទះឃើញ លើពិភពសម័យ បច្ចុប្បន្នទៅវិញ

រដ្ឋផ្លរីដា ៖ សត្វពស់២ក្បាលដ៏កម្រ ត្រូវបានគេចាប់បាននៅរដ្ឋផ្លរីដា កំពុងត្រូវបានមើលថែរក្សា ដោយមន្រ្តីសត្វព្រៃ ដែលនិយាយថា សត្វល្មូននេះមានខួរក្បាលចំនួន២ ដែលបង្កការលំបាក ដល់ការផ្តល់ចំណី និងការរួចផុតពីសត្វមំសាសី នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។

មន្ត្រីសត្វព្រៃនៅរដ្ឋផ្លរីដា កំពុងថែរក្សាសត្វពស់ខ្មៅ ខាងត្បូងជាមួយអណ្តាត និងក្បាលដាច់ដោយឡែក ព្រោះពស់មានជមងឺមួយ ដែលមានឈ្មោះថា bicephaly ពេលកើតឡើង ក៏ជាប្រភេទសត្វកូនភ្លោះ monozygotic ២មិនបែកគ្នា ខណៈពេលកំពុងស្ថិតក្នុងដំណាក់កាល អភិវឌ្ឍអំប្រ៊ីយ៉ុងជាហេតុធ្វើឲ្យសត្វមួយ កើតមកមានក្បាល២ នៅលើដងខ្លួនតែមួយ។

ក្រុមមន្រ្តីនិយាយថា ពស់នឹងនៅតែស្ថិតក្នុងស្ថានភាព ជាប់ឃុំពីព្រោះវាធ្វើការសម្រេចចិត្តខុសគ្នា ដោយមានខួរក្បាលដាច់ដោយឡែក ដែលរារាំងសមត្ថភាពក្នុងការចិញ្ចឹម ឬដកមំសាសី។ គណៈកម្មការអភិរក្សសត្វ និងសត្វព្រៃនៅរដ្ឋផ្លរីដា បានចែករម្លែករូបភាពនៃពស់ ដ៏កម្រនៅលើទំព័រFacebookរបស់ខ្លួនដោយនិយាយថា វាត្រូវបានគេប្រទះឃើញ នៅក្បែរផ្ទះមួយ។
លោក Kay Rogers និងក្រុមគ្រួសារបានអានប្រកាសថា សត្វពណ៌ខ្មៅដែលមានក្បាល២នៅភាគខាងត្បូងដ៏កម្រត្រូវបានគេរកឃើញ នៅគេហដ្ឋានមួយនាកំពង់ផែ Palm Harbor។ អណ្តាតរបស់ក្បាលទាំង២ភ្លឹបភ្លែត និងប្រតិកម្មទៅនឹងចលនា ប៉ុន្តែមិនតែងតែដូចគ្នាទេ ៕ដោយ៖លី ភីលីព

Most Popular

To Top