ព័ត៌មានអន្តរជាតិ

កងទ័ពក្នុងអ៊ិនធ័រណិត របស់ឥណ្ឌា បន្តចំអកឱ្យកងទ័ពចិន ចំពោះការប្រើប្រាស់សត្វលា ដឹកជញ្ជូន នៅកម្ពស់ ៥ ៦៨១ម៉ែត្រ

បរទេស៖ កាសែត Global Times ដែលឧបត្ថម្ភថវិកា ដោយរដ្ឋរបស់ចិនបានបង្ហោះវីដេអូ ទាក់ទងនឹងកងទ័ពរំដោះប្រជាជនចិន (PLA) កាលពីថ្ងៃអង្គារដោយអះអាងថា ទាហានការពារព្រំដែន ត្រូវបានចូលរួម នៅក្នុងការគាំទ្រ ខាងភ័ស្តុភារនៅជិតបន្ទាត់ នៃការគ្រប់គ្រងជាក់ស្តែង ប៉ុន្តែដោយមិនភ្ជាប់វាទៅនឹង ភាពតានតឹងព្រំដែន ដែលកំពុងកើតមានជាមួយកងទ័ពឥណ្ឌានៅតំបន់ Ladakh ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងឯកសារ រយៈពេល ៧ នាទី ស្តីពីទាហានការពារព្រំដែន របស់ខ្លួនដែលឈរជើងនៅខេត្ត Ngari បង្ហាញថា កងទ័ពចិនកំពុងដឹកជញ្ជូន របស់ចាំបាច់ដោយមានជំនួយពីយានយន្ត និងសត្វលា នៅកម្ពស់ ៥ ៦៨១ ម៉ែត្រក្នុងតំបន់ទីបេ។

ភ្លាមៗបន្ទាប់ពីវីដេអូនេះ បានលេចចេញតាមអ៊ិនធរណេត អ្នកចម្បាំងតាមអ៊ិនធ័រណិត របស់ឥណ្ឌា បានចាប់ផ្តើមបង្ហោះយោបល់បែប ចំអកឡកឡើយ។ អ្នកប្រើប្រាស់អ៊ិនធ័រណិតម្នាក់ បានសង្កេត ឃើញទាហាន នៅក្នុងវីដេអូនោះមានការភ័យខ្លាចជាខ្លាំង ។ លោកបានពន្យល់ថា “ វីដេអូនេះពិតជាមានសារ ប្រយោជន៍ណាស់ សម្រាប់គ្រួសាររបស់ពួកគេព្រោះពួកគេនឹង មិនវិលត្រឡប់ទេ” ។ លោកបានអត្ថាធិប្បាយ ខណៈដែលបង្ហាញថា ទាហានឥណ្ឌានឹងមិនប្រណី ពួកគេឡើយនៅក្នុងករណី នៃការប្រឈមមុខគ្នា។

ដូចគ្នានេះដែរអ្នកប្រើប្រាស់ ឈ្មោះឯកសារនេះថាជា“ Tik Tok movie” និងបង្ហាញចម្ងល់ផងដែរថា“ តើក្មេងប្រុសសូកូឡាម្នាក់នេះរបស់ PLA អាចធ្វើសង្គ្រាមបានទេ?”៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top