ព័ត៌មានអន្តរជាតិ

កងកម្លាំងអវកាស អាមេរិក ដាក់ដំណើរការ មេបញ្ជាការ ប្រតិបត្តិការក្នុងលំហ នៅរដ្ឋខូឡូរ៉ាដូ

បរទេស៖ប្រធានប្រតិបត្តិការក្នុងលំហអាមេរិក លោកឧត្តមសេនីយ៍ Jay Raymond បានបង្កើតទីបញ្ជាការប្រតិបត្តិការក្នុងលំហ នៅក្នុងពិធីដាក់ឲ្យដំណើរការ នៅមូលដ្ឋានកងកម្លាំងទ័ពអាកាស Peterson នៅក្នុងរដ្ឋខូឡូរ៉ាដូ នាសប្ដាហ៍នេះ។

យោងទៅតាមកងកម្លាំងអវកាសអាមេរិក លោកឧត្តមសេនីយ៍ Stephen Whiting នឹងបម្រើការជាមេបញ្ជាការរបស់អង្គភាពថ្មី ដែលត្រូវបានបង្កើតឡើងភាគច្រើន ពីអតីតអង្គភាពកងកម្លាំងទ័ពអាកាសលេខ១៤ និងទីបញ្ជាការអវកាសរបស់កងកម្លាំងទ័ពអាកាស។

លោកឧត្តមសេនីយ៍ Jay Raymond តាមសេចក្តីរាយការណ៍ ក៏បានបង្ហាញនូវជំនឿចិត្តថា សង្គ្រាមនៅក្នុងលំហ នឹងត្រូវបានប្រយុទ្ធគ្នាក្នុងកម្រិតល្បឿនដ៏ខ្ពស់ និងក្នុងចម្ងាយដ៏ឆ្ងាយ ហើយលោកបានមានប្រសាសន៍ដូច្នេះថា “យើងត្រូវតែលលឿននិងរហ័សរហួន ហើយយើងត្រូវតែផ្តោតលើបេសកកម្មចម្បងរបស់យើង និងនោះគឺដើម្បីទប់ស្កាត់ជម្លោះនោះមិនឲ្យកើតមានឡើង”៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top