ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់អាមេរិកចោទថា ចិនជាអ្នកផ្គត់ផ្គង់ក្រុមចោរ អេឡិកត្រូនិកកូរ៉េខាងជើង

បរទេស ៖ នៅសប្តាហ៍នេះ មានការលើកឡើង ពីសំណាក់មន្ត្រីយុត្តិធម៌ជាន់ខ្ពស់ សហរដ្ឋអាមេរិក ម្នាក់ ដែលបានចោទ ប្រកាន់ប្រទេសចិនថា គឺជាអ្នកដែលបានជួយលាងលុយ កខ្វក់ របស់កូរ៉េខាងជើង ពីចោរកម្ម តាមប្រព័ន្ធអ៊ីនធ័រណេត ដែលខ្លួនបានធ្វើដើម្បីអាចប្រមូលលុយ យ៉ាងច្រើននៅអំឡុងពេលមានការ ដាក់ទណ្ឌកម្មអន្តរជាតិ។

នៅក្នុងព្រឹត្តិការណ៍ ដែលរៀបចំ ដោយលោក John Demers ដែលជាជំនួយការអគ្គមេធាវីការពារ សន្តិសុខជាតិក៏បាននិយាយដែរថា ប្រទេសកូរ៉េខាងជើងទំនង ជាទទួលបានការ
គាំទ្រពេញទំហឹងពីប្រទេសចិន ក្នុងទម្រង់ជាការងារជំនាញ និងបណ្តុះបណ្តាល តាមប្រព័ន្ធអ៊ីនធឺណិត ។

រំលឹកដែរថាមុនការលើកឡើងនេះ កាលពីខែមិនាកន្លងមកក្រសួងយុត្តិធម៍ របស់អាមេរិកបានប្រកាសចោទ ប្រកាន់ជនជាតិចិនចំនួន២រូប ពីបទលាងលុយកខ្វក់ប្រមាណ ជាជាង ១០០លាន ដុល្លារ ដែលជាលុយរបស់ក្រុមចោរ លើប្រព័ន្ធអេឡិកត្រូនិក របស់កូរ៉េខាងជើង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top