ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង អាចរារាំង និងឆ្លើយតប ចំពោះការគំរាមកំហែង ពីកូរ៉េខាងជើង ដោយផ្អែកលើឥរិយាបថ ការពារជាតិរួមគ្នា ជាមួយអាមេរិក

សេអ៊ូល៖ ប្រមុខការពារជាតិរូបនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង អាចរារាំង និងឆ្លើយតប ចំពោះការគំរាមកំហែងពីកូរ៉េខាងជើង ដោយផ្អែកលើឥរិយាបថការពារជាតិ រួមគ្នារបស់ខ្លួនជាមួយ សហរដ្ឋអាមេរិក ជាច្រើនសប្តាហ៍បន្ទាប់ពីកូរ៉េខាងជើង បានបង្ហាញអាវុធថ្មី នៅក្នុងពិធីព្យុហយាត្រាយោធានាថ្មីៗនេះ។

រដ្ឋមន្រ្តីការពារជាតិលោក Suh Wook បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំសវនកម្មសភា ដោយសំដៅទៅលើចលនាបង្កើន ភាពតានតឹងរបស់កូរ៉េខាងជើង ដូចជាការបង្ហាញមីស៊ីលផ្លោងអន្តរទ្វីបថ្មី (ICBM) អំឡុងពេលព្យុហយាត្រាយោធាថ្មីៗនេះ។

លោករដ្ឋមន្រ្តីបានឲ្យដឹងផងដែរថា“ ផ្អែកលើមូលដ្ឋានការពារជាតិកូរ៉េខាងត្បូង – អាមេរិក យើងមានសមត្ថភាពរារាំង និងឆ្លើយតបចំពោះកូរ៉េខាងជើង និងប្រទេសជិតខាងផ្សេងទៀត”៕

ដោយ ឈូក បូរ៉ា

Most Popular

To Top