អាមេរិក ៖ អង្គការអវកាសណាសា កំពុងត្រៀមខ្លួនដើម្បីដោះស្រាយ អាចម៍ផ្កាយ Bennu នៅថ្ងៃនេះជាកន្លែងដែលវា នឹងយកគំរូពីផ្ទាំងថ្មអវកាស មានរាងដូចផ្ទាំងថ្មហើយនាំ វាមកផែនដីវិញនៅឆ្នាំ ២០២៣នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ទីភ្នាក់ងារអវកាសបានប្រកាសថា យានអវកាស OSIRIS-REx របស់ខ្លួននឹងចុះចតអស់រយៈពេលមួយសន្ទុះលើផ្កាយព្រះគ្រោះ Bennu បន្ទាប់ពីបានតំរៀបតាមលំដាប់ចុះ ៤,៥ ម៉ោងដោយប្រុងប្រយ័ត្ន ។ យាននេះនឹងចុះចតនៅម៉ោង ២២ និង ០០ នាទីថ្ងៃទី ២០ ខែតុលានៅក្នុងតំបន់មួយមានឈ្មោះថា Nightingale ជាទីតាំងថ្ម ៥២ ហ្វីតនៅអឌ្ឍគោលខាងជើង របស់អាចម៍ផ្កាយ ។
នៅពេលចុះចតដៃមនុស្សយន្ត នឹងព្យាយាមប្រមូលសំណាក នៃផ្ទៃដែលវានឹងផ្ទុក ហើយត្រឡប់ទៅផែនដីវិញ ជាដំណើរដោយរំពឹងថានឹងចំណាយពេលដល់ទៅ ៣ ឆ្នាំ។ អ្នកវិទ្យាសាស្រ្តសង្ឃឹមថា បេសកកម្មនេះ នឹងធ្វើឲ្យការយល់ដឹង របស់យើងកាន់តែជ្រាលជ្រៅ អំពីរបៀបដែលភពបានបង្កើតឡើង និងជីវិតបានចាប់ផ្តើម ហើយផ្តល់ការយល់ដឹងអំពីអាចម៍ផ្កាយ អាចប៉ះពាល់ដល់ផែនដី។
តំបន់Nightingale ជាកន្លែងត្រូវបានគេជ្រើសរើស ពីព្រោះវាជាកន្លែងមួយក្នុងចំណោមតំបន់ ច្បាស់បំផុតនៅលើផ្ទៃអាចម៍ផ្កាយ ដែលមានលទ្ធភាពទទួលបានសម្ភារៈល្អបំផុត។ ទោះយ៉ាងណាក៏ដោយមានផ្ទាំងថ្ម ដែលមានទំហំប៉ុនអគារនៅជុំវិញកន្លែងនោះដោយបន្សល់ទុក នូវកន្លែងចតយានយន្តដោយចត បានត្រឹមតែ២ឬ៣ កន្លែងប៉ុណ្ណោះ៕ដោយ៖លី ភីលីព