ព័ត៌មានអន្តរជាតិ

គ្រាប់បាល់ស្បែក រកឃើញក្នុងផ្នូរបុរាណ របស់ចិន ប្រើដោយអ្នកចម្បាំង ជិះសេះ៣០០០ឆ្នាំមុន

ចិន៖ ក្រុមអ្នកស្រាវជ្រាវរបស់ស្វីសបាននិយាយថា គ្រាប់បាល់ស្បែកមួយឈុតត្រូវបានគេរកឃើញ កប់ជាមួយអ្នកចម្បាំងចិនសម័យបុរាណត្រូវបានគេប្រើកាលពី ៣០០០ ឆ្នាំមុនជាចំណុចមួយដើម្បី រក្សាខ្លួនឲ្យសម និងត្រៀមខ្លួននៅលើសមរភូមិនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Zurich បានរកឃើញវត្ថុបុរាណនៅក្នុងផ្នូរចំនួន ៣ មានទីតាំងនៅទីបញ្ចុះសព Yanghai ក្បែរទីក្រុង Turfan។ បាល់ត្រូវបានរចនាឡើងដោយប្រើស្បែកចៀមទាញរួមគ្នាជាមួយខ្សែស្បែក និងដាក់ជាមួយឆ្នូតស្បែកមានទំហំប៉ុនបាល់។

ទោះបីជាក្រុមនេះមិនច្បាស់ពីរបៀប ដែលបាល់ត្រូវបានប្រើ ប៉ុន្តែផ្ទាំងគំនូរលើជញ្ជាំងក្នុងផ្នូរមួយ បង្ហាញពីបុរស២នាក់ជិះសេះជាមួយដំបង និងបាល់មានរាងដូចទម្រង់វាយកូនគោលលើទឹកកក។សាកលវិទ្យាល័យ Zurich បានសហការជាមួយក្រុមនៅប្រទេសអាល្លឺម៉ង់ និងចិនសម្រាប់ការសិក្សាបានរកឃើញថា គ្រាប់បាល់ទាំងនោះជាវត្ថុចំណាស់ជាងគេត្រូវបានរកឃើញនៅអឺរ៉ាស៊ី។

លោក Patrick Wertmann នៃវិទ្យាស្ថានសិក្សាអាស៊ី និងបូព៌ា នៃសាកលវិទ្យាល័យ Zurich បាននិយាយថា បាល់ទាំងនេះមានអាយុកាលចំណាស់ជាង៥សតវត្សរ៍ និងចាស់ជាងគ្រាប់បាល់បុរាណត្រូវបានគេស្គាល់ និងការពិពណ៌នាអំពីល្បែងបាល់នៅអឺរ៉ាស៊ី៕

ដោយ៖លី ភីលីព

Most Popular

To Top