បរទេស៖ ការផ្តួចផ្តើមគំនិតចំនួនពីរ សម្រាប់ប្រព័ន្ធការពារសង្គ្រាមដែនអាកាស តាមសេចក្តីរាយការណ៍ បានលេចបង្ហាញខ្លួន ពីសន្និសីទមួយរបស់រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសជាសមាជិកអង្គការសម្ពន្ធមិត្តណាតូ នេះបើយោងតាមសេចក្តីប្រកាសមួយរបស់អង្គការយោធានោះ។
រដ្ឋមន្ត្រីការពារជាតិ មកពីប្រទេសប៊ែលហ្ស៊ិក អង់គ្លេស ដាណឺម៉ាក អាល្លឺម៉ង់ ហុងគ្រី អ៊ីតាលី ឡាតវី ហូឡង់ ស្លូវេនី និងអេស្ប៉ាញ បានចុះហត្ថលេខាលើលិខិតមួយ ដែលមានចេតនាអនុវត្តប្រព័ន្ធការពារដែនអាកាសជាប្រព័ន្ធ និងម៉ូឌុលមានមូលដ្ឋាននៅលើដី ហៅកាត់ថា GBAD ដើម្បីការពារការគម្រាមកំហែង តាមដែនអាកាស និងមីស៊ីល។
ប្រព័ន្ធការពារដែនអាកាសនេះ តាមសេចក្តីរាយការណ៍ នឹងរួមបញ្ចូលទាំងមីស៊ីលវាយប្រហារក្នុងចម្ងាយដ៏ខ្លីនានា មានទាំងមីស៊ីល Stinger មីស៊ីល Mistral កាំភ្លើងបាញ់យន្តហោះ និងមីស៊ីលវាយប្រហារក្នុងចម្ងាយខ្លីនិងមធ្យមផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

