ព័ត៌មានអន្តរជាតិ

អាស៊ី ត្រូវបានគេចាត់ទុកថា ជាតំបន់ជាប់លំដាប់ លេខ២ ដែលមានអ្នកឆ្លង ជំងឺកូវីដ១៩ លើសពី១០លាននាក់

បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ថា នៅក្នុងតំបន់អាស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩លើសពី១០លាននាក់ គិតត្រឹមថ្ងៃសៅរ៍នេះ ដែលជាតំបន់ជាប់លំដាប់លេខ២ លើពិភពលោកដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ខណៈដែលប្រទេសឥណ្ឌា បន្តមានអ្នកឆ្លងជំងឺច្រើនជាងគេ ទោះបីជានៅតំបន់ផ្សេងៗទៀត មានការថយចុះបន្តិចក្តី ។

ក្រៅពីអាមេរិកឡាទីន តំបន់អាស៊ីន ត្រូវបានគេចាត់ចូល១/៤នៃអ្នកឆ្លងជំងឺលើពិភពលោក ដែលមានចំនួន៤២,១លាននាក់ដែលឆ្លងវីរុស ។ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ជាង១៦៣.០០០នាក់ ហើយក្នុងតំបន់ ត្រូវបានគេរាប់ថា មានចំនួន១៤ភាគរយនៃចំនួនអ្នកកើតជំងឺកូវីដ១៩នៅទូទំាងពិភពលោក ។

ផ្អែកលើរបាយការណ៍ផ្លូវការមួយ ចេញដោយបណ្តាប្រទេសជាច្រើន ។ ចំនួននៃអ្នកឆ្លងជំងឺត្រឹមត្រូវ និងចំនួនអ្នកស្លាប់ ទំនងជាងច្រើននាក់ ហើយក្រុមអ្នកជំនាញបាននិយាយថា ការផ្តល់តេស្តដែលមានភាពខុសគ្នា និងរបាយការណ៍ដែលមិនទាន់ដឹងជាក់ស្តែង នៅក្នុងបណ្តាប្រទេសជាច្រើន ។

ទោះបីជាយ៉ាងនេះក្តី តំបន់អាស៊ី កើនឡើងខ្ពស់ ហើយតំបន់ទាំងអស់ត្រូវបានគេរាយការណ៍មកថា មានការឆ្លងជំងឺច្រើនឡើងៗក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាមួយគ្នានេះដែរ ករណីអ្នកឆ្លងជំងឺប្រចាំថ្ងៃ កើនឡើងទាប ដូចជា ប្រទេសឥណ្ឌា ដែលផ្ទុយពីការកើនឡើងនៃជំងឺកូវីដ១៩ដែលបានឃើញនៅក្នុងតំបន់អឺរ៉ុប និងនៅអាមេរិកខាងជើង ៕

Most Popular

To Top