ព័ត៌មានអន្តរជាតិ

កងកម្លាំងម៉ារីន អាមេរិក បង្កើតកងវាយប្រហារ យន្តហោះចម្បាំង F-35B នៅជប៉ុន

បរទេស៖ កងកម្លាំងម៉ារីនសហរដ្ឋអាមេរិកប្រចាំនៅខេត្ត Iwakuni ក្នុងប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ បានប្រកាសអំពីការបង្កើតកងវាយប្រហារថ្មីមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ ស្របពេលនៃការរំពឹងទុកស្តីពីការមកដល់របស់យន្តហោះចម្បំាង បំបាំងកាយ F-35B។ 

មន្ត្រីកងកម្លាំងលយន្តហោះម៉ារីនលេខ១ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំង F-35 គឺតំណាងឲ្យអនាគតនៃអាកាសចរណ៍យុទ្ធសាស្ត្ររបស់កងកម្លាំងម៉ារីន ហើយជាចុងក្រោយនឹងជំនួសតំណែងយន្តហោះចម្បាំង AV-8B Harrier យន្តហោះចម្បាំង F/A-18 Hornet និងយន្តហោះចម្បាំង EA-6B Prowler នៅគ្រប់អង្គភាពទាំងអស់ទូទាំងកងកម្លាំងម៉ារីន។ 

គួរបញ្ជាក់ថា យន្តហោះចម្បាំង F-35B របស់កងកម្លាំងម៉ារីន មានបច្ចេកវិទ្យាបំបាំងកាយ និងមានសមត្ថភាពអាចប្រើពេលខ្លីក្នុងការហោះឡើង និងចុះចតត្រង់ៗ ដែលអនុញ្ញាតឲ្យវាធ្វើប្រតិបត្តិការពីនាវាផ្ទុកយន្តហោះ និងនាវាចម្បំាងមានផ្ទៃរាប៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top