បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃនេះបានសរសេរថាការប្រមូលយកអាចន៍ផ្កាយ ជាប្រវត្តិសាស្ត្រមួយដែលធ្វើបានពីអាចន៍ផ្កាយមួយដែលស្ថិតនៅជិតភពផែនដី មានឈ្មោះថា Bennu ស្ទើរតែប្រព្រឹត្តទៅយ៉ាងឥតខ្ជោះទៅហើយប៉ុន្តែបែរជាមានកំហុសឆ្គងមួយទៅវិញ។
ការប្រមូលយកគំរូអាចន៍ផ្កាយ ដែលធ្វើឡើងដោយយានអាវកាស OSIRI-REx កាលពីថ្ងៃអង្គារធ្វើឡើងបានជោគជ័យ ប៉ុន្តែបែរជាបានធ្វេសប្រហែលដោយសារតែគំរូ អាចន៍ផ្កាយមួយចំនួនត្រូវបានជ្រុះចេញចូលទៅអាវកាសទៅវិញ។
យោងតាមការបញ្ជាក់របស់ក្រុមការងារគ្រប់គ្រង OSIRI-REx បានបញ្ជាក់ដែរថាទោះបីជាយ៉ាង ណាមកដល់ពេលនេះយើងមិនទាន់អាចដឹងច្បាស់ទេថានឹងបាត់បង់ គំរូអាចន៍ផ្កាយនេះប៉ុន្មាននោះទេដោយសារតែអាចន៍ផ្កាយតួចៗ ត្រូវបានគេដឹងថាបានរបូតតាមចន្លោះប្រហោងយានបន្តិចម្តងហើយម្យ៉ាងទៀត យាននេះនឹងធ្វើដំណើរមកដល់ផែនដីវិញនាឆ្នាំ២០២៣៕
ប្រែសម្រួល៖ស៊ុនលី