ព័ត៌មានអន្តរជាតិ

WHO ឧបត្ថម្ភសំភារៈ និងថ្នាំពេទ្យជិត ៩តោន សម្រាប់ស៊ីរីប្រយុទ្ធប្រឆាំង នឹងកូវីដ១៩

ដាម៉ាស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក WHO បានប្រគល់ជំនួយជា សំភារៈថ្នាំពេទ្យប្រមានជា ៨,៨តោន ទៅឲ្យប្រទេសស៊ីរីដើម្បី ធ្វើការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩។

ការដឹកជញ្ជូនត្រូវបានធ្វើឡើង តាមនាវានិងតាមរយៈអាកាសយានដ្ឋាន អន្តរជាតិរបស់ទីក្រុងដាម៉ាសផង ត្រូវបានគេមើលឃើញថាមានរួមទាំង ឈុតការពារសម្រាប់ក្រុម អ្នកធ្វើការផ្ទាល់ជាមួយនឹងកូវីដ១៩ ព្រមទាំងថ្នាំពេទ្យនិងឧបករណ៍ ពេទ្យជាច្រើនទៀតផងដែរ។

ក្រោយពេលដែលចុះហត្ថលេខា ទទួលយកជំនួយឧបត្ថម្ភទាំងអស់ នោះហើយលោក Ahmed al Mandhari ដែលជាប្រធានប្រតិបត្តិរបស់ WHO ប្រចាំតំបន់មេឌីទែររ៉ាណេខាងកើត បាននិយាយថា ក្រៅតែពីស៊ីរីជាក់ស្តែង WHO បានបញ្ជូនជំនួយសប្បុរសធម៍ ដូចគ្នានេះទៅកាន់ប្រទេសផ្សេងទៀតក្នុងតំបន់ផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top