ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បង្ហាញជំហរ មិនជំទាស់ការទិញលក់ F-35 ទៅឲ្យកាតាឡើយ

បរទេស៖ នៅថ្ងៃអាទិត្យនេះ សមាជិកសភារបស់ប្រទេសអ៊ីស្រាអ៊ែលម្នាក់ បានធ្វើការអះអាងថា ការលក់នូវយន្តហោះចម្បាំងប្រភេទ F-35 ទៅឲ្យប្រទេសកាតា នឹងធ្វើឡើង
ក្នុងពេលឆាប់ៗនេះ ដោយមិនមានការប្រឆាំងជំទាស់ណាមួយឡើយ ពីរដ្ឋាភិបាលទីក្រុងយេរូសាឡឺម។

លោក Yuval Steinitz ដែលក៏ជាតំណាងឲ្យ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ទទួលបន្ទុក កិច្ចការងារសន្តិសុខជាតិដែរនោះ បានបញ្ជាក់
ថា អ៊ីស្រាអ៊ែលនឹងមិនមានបញ្ហាអ្វីឡើយ ប្រសិនបើកាតា មានបំណង ចង់ទិញយន្តហោះចម្បាំងប្រភេទនេះពីអាមេរិក ហើយកាតានឹងអាចទទួលបានវា ក្នុងពេលឆាប់ៗខាងមុខនេះ
ជាមិនខាន។

គួរឲ្យដឹងដែរថា កាលពីថ្ងៃទី៧ ខែតុលា ដើមខែកន្លងមក មានការលេចឮព័ត៌មានថា កាតាបានធ្វើការបញ្ជាទិញ នូវយន្តហោះចម្បាំង F-35 ជាច្រើនគ្រឿងពីអាមេរិក ដែលជាប្រភេទ
យន្តហោះត្រូវបានគេដឹងថា ធ្លាប់បានបញ្ជាទិញដោយអ៊ីស្រាអ៊ែលម្នាក់គត់ ក្នុងចំណោមបណ្តាប្រទេសតំបន់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top