ព័ត៌មានអន្តរជាតិ

បណ្ដាញឃោសនា កូរ៉េខឆងជើង រិះគន់កូរ៉េខាងត្បូង សម្រាប់ការពឹងផ្អែកលើអាមេរិក ដើម្បីការរស់រានមានជីវិត

សេអ៊ូល៖ បណ្ដាញឃោសនារបស់កូរ៉េខាងជើងនៅថ្ងៃច័ន្ទនេះ បានថ្កោលទោសការធ្វើទស្សនកិច្ចថ្មីនៅសហរដ្ឋអាមេរិក ដោយមន្រ្តីជាន់ខ្ពស់របស់កូរ៉េខាងត្បូង ដោយថាវាជាការអាម៉ាស់មួយ សម្រាប់ទីក្រុងសេអ៊ូល ក្នុងការស្វែងរកការរស់រានមាន ជីវិតតាមរយៈការស្វែងរកជំនួយពីខាងក្រៅ។

ក្នុងប៉ុន្មានខែថ្មីៗនេះមន្រ្តីជាន់ខ្ពស់ទីក្រុងសេអ៊ូលរួមមាន រដ្ឋមន្ត្រីការពារជាតិ Suh Wook ទីប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់លោក Suh Hoon និងអនុរដ្ឋមន្រ្តីក្រសួងការបរទេស Choi Jong-kun បានធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាជាមួយសមភាគីរបស់ពួកគេ ទាក់ទងនឹងឧបទ្វីបកូរ៉េ និងសម្ព័ន្ធមិត្ត។

គេហទំព័រ Meari ដែលជាគេហទំព័រឃោសនាមួយរបស់វេបសាយកូរ៉េខាងជើងបានចុះផ្សាយថា“ ចាប់តាំងពីខែកញ្ញា មន្រ្តីមកពីក្រសួងការបរទេស Cheong Wa Dae ក្រសួងការពារជាតិ និងអ្នកដទៃទៀតបានប្រជែងគ្នាយ៉ាងប្រញាប់ប្រញាល់ ទៅសហរដ្ឋអាមេរិក” ។ វាជាអាកប្បកិរិយាគួរឱ្យអាម៉ាសរបស់មនុស្ស ដែលគ្មានសតិអារម្មណ៍ ដែលគ្មានជំរើសក្រៅពីងាកទៅរកអំណាចខាងក្រៅ ដើម្បីការរស់រានមានជីវិត៕

Most Popular

To Top