ព័ត៌មានអន្តរជាតិ

ក្រោយពីឧត្តមប្រាយុទ្ធ មិនអើពើឱសានវាទ ចុះចេញពីតំណែង ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ប្រកាសបន្តការទាមទារនៅថ្ងៃអាទិត្យនេះ

បរទេស៖ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសថៃ បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេនឹងធ្វើបាតុកម្មនៅថ្ងៃអាទិត្យ និងថ្ងៃច័ន្ទបន្តទៀត បន្ទាប់ពីនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើព្រងើយកន្តើយ នឹងឱសានវាទកំណត់ត្រឹមម៉ោង ១០ យប់របស់ពួកគេ ដើម្បីលោកលាលែងពីតំណែង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២០ បានឱ្យដឹងថា នៅពេលអ្នកសារព័ត៌មានថាតើ លោកនឹងចុះចេញពីតំណែងដែរឬទេ? ឧត្តមសេនីយ៍ប្រាយុទ្ធ បាននិយាយយ៉ាងស្រួលថា “ នឹងមិនចុះនោះទេ” បន្ទាប់ពីការបន់ស្រន់ព្រះពុទ្ធសាសនា នៅវត្ត Chetuphon Wimon Mangkhalaram ដែលត្រូវបានធ្វើឡើង ដើម្បីអំពាវនាវឱ្យមានការផ្សះផ្សារជាតិ បន្ទាប់ពីការតវ៉ាជាច្រើនខែ ដែលបានទាមទារ ឱ្យមានការកែទម្រង់រាជាធិបតេយ្យ។

បន្ទាប់ពីថ្ងៃផុតកំណត់ផុតកំណត់ ក្រុម Dao Din បានប្រកាសនៅលើ គណនីហ្វេសប៊ុករបស់ខ្លួនថា ការជួបជុំគ្នាមួយនឹងត្រូវធ្វើឡើង នៅចំណុចប្រសព្វ Ratchaprasong នៅម៉ោង ៤ រសៀលថ្ងៃអាទិត្យ។

សេចក្តីរាយការណ៍បានបន្ថែមទៀតថា ក្រុមអ្នកតវ៉ានឹងប្រមូលផ្តុំគ្នា នៅផ្លូវបំបែក Samyan នៅម៉ោង ៥ ល្ងាចថ្ងៃច័ន្ទ ហើយដើរទៅស្ថានទូតអាល្លឺម៉ង់៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top