បរទេស៖ បញ្ហាទឹកជំនន់នៅទីក្រុង ហូជីមិញ បានកើតឡើងកាន់តែធ្ងន់ធ្ងរ ក្នុងរយៈពេល ៩ ខែដំបូងក្នុងឆ្នាំ២០២០នេះ ដោយមានផ្លូវចំនួន ១៨ ខ្សែទៀតបានលិចលង់ ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ផ្លូវសរុបចំនួន ៣៥ ខ្សែ ដែលបានជន់លិចក្នុងចន្លោះខែមករានិងកញ្ញា គឺមានចំនួនច្រើនជាងផ្លូវចំនួន ១៧ ដែលបានកត់ត្រា ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន, នេះបើយោងតាមរបាយការណ៍ របស់មន្ទីរសំណង់ក្រុង ដែលបានដាក់ជូន ស្ថាប័ននីតិប្បញ្ញត្តិទីក្រុង ក្រុមប្រឹក្សារដ្ឋសភា។
ចំនួនថ្ងៃដែលមានភ្លៀងធ្លាក់ រយៈពេលប្រាំបួនខែគឺ ១១០ បើប្រៀបធៀបនឹងឆ្នាំ ១២៨ ឆ្នាំមុន ប៉ុន្តែបរិមាណទឹកភ្លៀងសរុប ដែលបានកត់ត្រាមានចំនួន ៣៣ ភាគរយខ្ពស់ជាងកម្រិត ១.១៨៤ មីលីម៉ែត្រ។
បញ្ហាទឹកជំនន់កាន់តែអាក្រក់ទៅ ៗ ទោះបីទីក្រុងបានអនុម័តថវិកាជាង ៧ទ្រីលានដុង (៣០៤ លានដុល្លារ) សម្រាប់រយៈពេល ២០១៦-២០២០ ដើម្បីទប់ទល់នឹងទឹកជំនន់ ក្នុងទីក្រុងក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា