ព័ត៌មានអន្តរជាតិ

Chinese fintech អាចបំបែកកំណត់ត្រា ជាមួយនឹងការផ្តល់ ជូនភាគហ៊ុន ចំនួន៣៥ ពាន់លានដុល្លារ

ហុងកុង ៖ ក្រុមហ៊ុន fintech ធំជាងគេបំផុត នៅលើពិភពលោក និងក្រុមហ៊ុន Ant Group របស់ប្រទេសចិននឹងព្យាយាម រៃអង្គាសប្រាក់បានជិត ៣៥ ពាន់លានដុល្លារ ក្នុងការផ្តល់ភាគហ៊ុនជាសាធារណៈដ៏ច្រើនសន្ធឹកសន្ធាប់ ដែលនឹងធ្វើឲ្យខូចកំណត់ត្រា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុន Ant Group មានសម្ព័ន្ធភាព Alibaba ដែលប្រតិបត្តិការផលិតផលហិរញ្ញវត្ថុរួមទាំង Alipay digital walle ត្រូវបានប្រើយ៉ាងទូលំទូលាយ នៅក្នុងប្រទេសចិន និងជាមូលនិធិទីផ្សារប្រាក់ដ៏ធំបំផុតមួយ របស់ពិភពលោកនឹងធ្វើការចុះបញ្ជីពីរនៅទីក្រុងសៀងហៃ និងហុងកុង ។

បើយោងតាមឯកសារថា ភាគហ៊ុននៅសៀងហៃត្រូវបានលក់ក្នុងតម្លៃ ៦៨,៨ យន់ (១០,២៦ ដុល្លារ) ក្នុងមួយហ៊ុន ខណៈភាគហ៊ុនហុងកុង មានតម្លៃ៨០ដុល្លារហុងកុង (១០,៣២ ដុល្លារ) ។ ក្រុមហ៊ុននឹងរៃអង្គាសប្រាក់បានប្រហែល ៣៤,៥ ពាន់លានដុល្លារ ត្រូវបានគេរំពឹងថា នឹងកើនលើសការលក់ភាគហ៊ុន របស់ក្រុមហ៊ុនប្រេង Saudi Aramco មានទឹកប្រាក់ ២៩ ពាន់លានដុល្លារកាលពីឆ្នាំមុនធ្វើឲ្យការផ្តល់ជូន របស់ក្រុមហ៊ុនអាល់គ្រុបធំជាងគេបំផុត នៅលើពិភពលោក ។

យោងតាមឯកសារផ្លាស់ប្តូរ ឯកសារបានឲ្យដឹងថា ក្រុមហ៊ុន Ant Group នឹងចុះបញ្ជីនៅផ្សារហ៊ុនហុងកុងនៅថ្ងៃទី ៥ ខែវិច្ឆិកា ។ កាលបរិច្ឆេទជួញដូរសម្រាប់សៀងហៃ មិនត្រូវបានកំណត់ទេ ៕ដោយ៖លី ភីលីព

Most Popular

To Top