ឡុង ៖ បើយោងតាមរដ្ឋាភិបាល អង់គ្លេស បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានធំ របស់ជប៉ុន5G NEC Corp នឹងគាំទ្រដល់ការអភិវឌ្ឍ បណ្តាញឥតខ្សែ 5G ជំនាន់ថ្មីនៅចក្រភពអង់គ្លេស យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ការផ្លាស់ប្តូរនេះបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេស បាននិយាយកាលពីខែកក្កដាថា ខ្លួននឹងរារាំងការប្រើប្រាស់ ឧបករណ៍ទូរគមនាគមន៍ យក្សរបស់ចិន Huawei Technologies Co ពីហេដ្ឋារចនាសម្ព័ន្ធបណ្តាញល្បឿនលឿនរបស់ខ្លួន ដោយសារតែការព្រួយបារម្ភ ផ្នែកសន្តិសុខដែលធ្វើឲ្យ NEC ជាជម្រើសមួយ ដែលអាចធ្វើទៅបាន និងពង្រឹងអាជីវកម្ម 5G របស់ខ្លួននៅក្នុង ចក្រភពអង់គ្លេស។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម Twitter កាលពីសប្តាហ៍មុននាយកដ្ឋាន ពាណិជ្ជកម្មអន្តរជាតិ របស់ចក្រភពអង់គ្លេសបាននិយាយថា NEC នឹងគាំទ្រដល់ការ ដកចេញពីក្រុមហ៊ុន 5G នៅក្នុងចក្រភពអង់គ្លេស ។ ការប្រកាសនេះធ្វើឡើង ស្របពេលដែលជប៉ុន និងអង់គ្លេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីក្រោយ Brexit ។
រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ អង់គ្លេស លោកស្រី Liz Truss បានជួបជាមួយប្រធាន NECលោក Nobuhiro Endo ក្នុងដំណើរទស្សនកិច្ច នៅប្រទេសជប៉ុន ដើម្បីចុះហត្ថលេខាលើកតិកា សញ្ញាពាណិជ្ជកម្មនិងពិភាក្សា អំពីការបង្កើតមជ្ឈមណ្ឌល របស់ក្រុមហ៊ុនសម្រាប់អាជីវកម្ម ដែលទាក់ទងនឹង 5G ។
ចក្រភពអង់គ្លេសបាននិយាយថា ខ្លួននឹងមិនអនុញ្ញាត ឱ្យប្រើឧបករណ៍របស់ក្រុមហ៊ុន Huawei នៅក្នុងបណ្តាញ 5G របស់ខ្លួនដោយសារ តែការព្រួយបារម្ភអំពីសន្តិសុខ ដែលមិនទាន់បានដោះស្រាយហើយតម្រូវឲ្យអ្នកផ្តល់បណ្តាញ ដកចេញនូវឧបករណ៍ ដែលបានបញ្ចូលរួចហើយនៅឆ្នាំ ២០២៧ ៕ដោយ៖លី ភីលីព