ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសអាមេរិក អនុម័តលក់អាវុធឲ្យតៃវ៉ាន់ ២,៤ពាន់លានដុល្លារទៀត

បរទេស៖ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ក្រសួងការបរទេសអាមេរិក ទើបបានអនុម័តយល់ព្រម លក់ប្រព័ន្ធការពារតំបន់ឆ្នេរ Harpoon ផលិតដោយក្រុមហ៊ុន ចំនួន១០០ ឲ្យទៅកោះតៃវ៉ាន់ ក្នុងកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃជាទឹកប្រាក់ដល់ទៅ ២,៤ពាន់លានដុល្លារ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Morgan Ortagus បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងអាណិតអាសូរចំពោះ ការប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ដែលធ្វើការសងសឹងចំពោះក្រុមហ៊ុន សហរដ្ឋអាមេរិក និងបរទេសនានា សម្រាប់ការលក់អាវុធគាំទ្រ ដល់តម្រូវការការពារខ្លួន ស្របច្បាប់របស់កោះតៃវ៉ាន់”។

គួរបញ្ជាក់ថា ការអនុម័តលក់អាវុធបន្ថែមឲ្យតៃវ៉ាន់នេះ គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពី ក្រសួងការបរទេសអាមេរិក បានអនុម័តលក់ប្រព័ន្ធ អាវុធផ្សេងទៀតចំនួន៣ ឲ្យទៅកោះតៃវ៉ាន់ ដែលរួមមានទាំងប្រព័ន្ធចាប់សញ្ញា មីស៊ីល និងកាំភ្លើងធំ ដែលអាចមានតម្លៃសរុបចំនួន ១,៨ពាន់លានដុល្លារ បង្កឲ្យមានការគម្រាមដាក់ទណ្ឌកម្មពីចិន ៕

ប្រែសម្រួល៖ ប៉ាង កុង

Most Popular

To Top