ព័ត៌មានអន្តរជាតិ

អង្គការណាសា បង្ហាញទីតាំងលាក់ទឹក នៅភពព្រះចន្ទដែល អាចមានសារៈសំខាន់ សម្រាប់បេសកកម្មអនាគត

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស Mirror Online ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានរាយការណ៍ថា យោងតាមអង្គការណាសា ទឹកដែលលាក់ខ្លួននៅក្នុង ទីតូចនានាលើឋានព្រះចន្ទ នឹងអាចផ្តល់ឲ្យនូវគន្លឹះដ៏សំខាន់ ក្នុងការរកទឹកបរិភោគ សម្រាប់អវកាសយានិក ក្នុងបេសកកម្មលើភពព្រះចន្ទ នាពេលអនាគត។

អ្នកស្រាវជ្រាវនានា បានលើកឡើងថា នៅក្នុងករណីខ្លះ ដុំទឹកកកតូចៗ ប្រហែលអាចនឹងមាន នៅក្នុងទីមានស្រមោលម្លប់ជាអចិន្ត្រៃយ៍ ដែលមានទំហំមិនធំជាងកាក់ ហើយពួកគេបានរកឃើញ បាតុភូតលើភពព្រះចន្ទដែលហៅថា អន្ទាក់ត្រជាក់ ជាតំបន់លើផ្ទៃមានម្លប់ ដែលស្ថិតក្នុងស្ថានភាពងងឹងជាប់ជានិច្ច។

លោក Paul Hayne ជាជំនួយការសាស្ត្រាចារ្យ នៅមន្ទីរពិសោធន៍រូបវិទ្យា ផ្នែកបរិយាកាសនិងលំហ នៅសាកលវិទ្យាល័យ បានមានប្រសាសន៍ដូច្នេះថា “ប្រសិនបើអ្នកអាចនឹងស្រមៃថា កំពុងឈរនៅលើផ្ទៃព្រះចន្ទ ជិតតំបន់ប៉ូលមួយរបស់វានោះ អ្នកនឹងមើលឃើញស្រមោលម្លប់ នៅគ្រប់ទីកន្លែងទាំងអស់ ហើយទីតាំងស្រមោលតូចៗ ទាំងនោះជាច្រើន អាចនឹងមានពេញទៅដោយទឹកកក” ៕

ប្រែសម្រួល៖ ប៉ាង កុង

Most Popular

To Top