កាណាដា ៖ សវនការភ័ស្តុតាង ៥ ថ្ងៃនៅតុលាការកំពូល អង់គ្លេស កូឡុំបៀ ត្រូវបានគ្រោងធ្វើនៅសប្តាហ៍នេះ ក្នុងករណីបណ្តឹងបត្យាប័ន របស់លោកស្រី Meng Wanzhou ប្រធានហិរញ្ញវត្ថុ នៃក្រុមហ៊ុន Huawei Technologies Co Ltd ដោយលោកស្រី Meng និងមេធាវីការពារក្តី នឹងចូលរួមក្នុងសវនាការ ដើម្បីជំទាស់ថា តើការចាប់ខ្លួន និងការឃុំខ្លួនលោកស្រី ត្រូវបានធ្វើឡើងដោយស្របច្បាប់ ឬយ៉ាងណា យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
យោងតាមសេចក្តីថ្លែងការណ៍ ចេញដោយក្រុមហ៊ុន Huawei កាណាដាបានឲ្យដឹងថា ក្នុងអំឡុងពេលសួរដេញដោលសាក្សីរយៈពេល ៥ ថ្ងៃមេធាវីរបស់លោកស្រី Meng នឹងស៊ើបអង្កេតពីទំហំដែលរដ្ឋបាល Trump បានដឹកនាំមន្រ្តីប៉ូលីសម៉ោនកាណាឌីយ៉ា (RCMP) និងទីភ្នាក់ងារសេវាកម្មព្រំដែន កាណាដា (CBSA) ដើម្បីចូលរួមក្នុងការស្វែងរកបញ្ឆោត និងមិនត្រឹមត្រូវដោយរំលោភលើដីការបស់តុលាការនិងសិទ្ធិធម្មនុញ្ញរបស់ Meng ។
មន្ត្រី RCMP និង CBSA បានចាប់ខ្លួន លោកស្រី Meng នៅអាកាសយានដ្ឋាន Vancouver កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ តាមបញ្ជារបស់សហរដ្ឋអាមេរិក ត្រូវបានស្នើសុំឲ្យបង្ហាញខ្លួននៅតុលាការ ដើម្បីផ្តល់ភស្តុតាងជាលើកដំបូង ។ មេធាវីរបស់ Meng នឹងមានឱកាសសាកសួរប៉ូលីស និងភ្នាក់ងារគយថា តើពួកគេ និងអាជ្ញាធរអាមេរិកឃុបឃិតគ្នាប្រមូលភស្តុតាង ប្រឆាំងនឹងនាងដែរឬទេ។
លោកស្រី Meng ជាប្រធានហិរញ្ញវត្ថុ នៃក្រុមហ៊ុនទូរគមនាគមន៍យក្សចិន ត្រូវបានចោទប្រកាន់ពីបទបង្ហាញភស្ដុតាង មិនត្រឹមត្រូវអំពីទំនាក់ទំនង របស់ក្រុមហ៊ុន Huawei ជាមួយក្រុមហ៊ុន Skycom នៅក្នុងបទបង្ហាញ PowerPoint ទៅ HSBC កាលពីឆ្នាំ ២០១៣ ហើយបានធ្វើឲ្យធនាគារប្រឈមនឹងការរំលោភទណ្ឌកម្ម របស់សហរដ្ឋអាមេរិកប្រឆាំង នឹងអ៊ីរ៉ង់ដែលលោក Meng បានបដិសេធ ៕
ដោយ៖លី ភីលីព