ព័ត៌មានអន្តរជាតិ

ប្រព័ន្ធ 5G ធ្វើឲ្យស្ថានីយ៍វារីអគ្គិសនី កាន់តែឆ្លាតវៃ និងមានសុវត្ថិភាព ជាងមុន

ចិន ៖ ស្ថានីយ៍វារីអគ្គីសនីមួយកន្លែង នៅទីក្រុងខេត្តក្វាងយាន ខេត្តស៊ីឈួនមនុស្សយន្តធុន តូចប្រើប្រាស់ប្រព័ន្ធ 5G អាចហែលទឹក នៅក្នុងអាងជម្រៅ២០ម៉ែត្រ ដោយអាងស្តុកទឹក ត្រូវបានសាងសង់ជាអាងស្តុកទឹក ជ្រៅល្មមដើម្បីកាត់បន្ថយល្បឿន ឬភាពច្របូកច្របល់នៃលំហូរទឹក យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

មនុស្សយន្តធុនតូចបំពាក់ ដោយកាំមេរ៉ាការងារ ដើម្បីថតរូបភាព និងវីដេអូនៃជញ្ជាំងអាង ដែលនៅសេសសល់អាចបញ្ជូន បានភ្លាមៗតាមរយៈបណ្តាញ 5G ទៅកាន់មជ្ឈមណ្ឌលបញ្ជា ដើម្បីពិនិត្យមើលថា តើជញ្ជាំងនៅតែរឹងមាំគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងទឹកជំនន់ នាពេលអនាគត ហើយមួយណា ផ្នែកចាំបាច់ត្រូវជួសជុល ។
មនុស្សយន្តធុនតូច គឺជាផ្នែកមួយ នៃគម្រោងស្ថានីយ៍វារីអគ្គិសនី ដើរដោយបច្ចេកវិទ្យា 5G រួមគ្នាដោយក្រុមហ៊ុន China Mobile គឺក្រុមហ៊ុន China Datang Corp ជាសហគ្រាសផលិតថាមពលធំជាងគេ និងសាកលវិទ្យាល័យ Tsinghua ។

នេះជាលើកទីមួយហើយ ដែលបច្ចេកវិទ្យា 5G ដ៏អស្ចារ្យត្រូវបានអនុវត្ត នៅស្ថានីយ៍វារីអគ្គិសនីនៅក្នុងប្រទេសចិន ហើយវាគឺជាផ្នែកមួយ នៃការជំរុញទូលំទូលាយ របស់ក្រុមហ៊ុន China Mobile ក្នុងការការអនុវត្តកម្មវិធី 5G នៅក្នុងវិស័យប្រពៃណីបន្ថែមទៀត។

ក្រុមហ៊ុន China Mobile កំពុងខិតខំយ៉ាងខ្លាំង ដើម្បីចាប់ដៃគូជាមួយឧស្សាហកម្មដូចជាអគ្គិសនី ទេសចរណ៍ ផលិតកម្ម និងថែទាំសុខភាពដើម្បីស្វែង រកសក្តានុពលធំបំផុតនៃ 5G ក្នុងការបង្កើនប្រសិទ្ធភាពក្នុងករណីអាជីវកម្មពិតប្រាកដ និងលើកកម្ពស់ការធ្វើឲ្យប្រសើរឡើងឧស្សាហកម្ម ៕ ដោយ៖លី ភីលីព

Most Popular

To Top