ព័ត៌មានអន្តរជាតិ

លោក អូបាម៉ា៖ ជនផ្ដាច់ការចង់ឲ្យលោក ត្រាំ ឈ្នះការបោះឆ្នោត ព្រោះលោក ត្រាំ ឲ្យពួកគេគ្រប់យ៉ាងដែលចង់បាន

វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានរិះគន់ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារពីបទប្រមូលផ្ដុំ មេដឹកនាំផ្តាច់ការរួមទាំង មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងផ្តល់ឱ្យពួកគេនូវអ្វីគ្រប់យ៉ាង ដែលពួកគេចង់បាន។

អតីតប្រធានាធិបតីរូបនេះ បានឲ្យដឹងថា “អ្នកគិតថា គាត់នឹងក្រោកឈរឡើងដើម្បីផ្តាច់ការ?” អតីតប្រធានាធិបតី បានសួរពេលនិយាយគាំទ្រដល់អនុអតីតប្រធានាធិបតី និងជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យលោក Joe Biden ។

ការកត់សម្គាល់របស់លោកអូបាម៉ា បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានលើកឡើងថាលោកគីម រួមជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងមនុស្ស ៤០ នាក់ផ្សេងទៀត ដោយទទូចថា លោក បៃដិន នឹងមិនមានសមត្ថភាព ក្នុងការដោះស្រាយ ជាមួយពួកគេឡើយ ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top