ប៉េកាំង ៖ អ្នកនាំពាក្យយោធាចិន នៅថ្ងៃអង្គារម្សិលមិញនេះ បានសម្តែងការប្រឆាំងយ៉ាងខ្លាំង ចំពោះការលក់អាវុធ របស់សហរដ្ឋអាមេរិក ទៅឲ្យកោះតៃវ៉ាន់ដោយជំរុញ ឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការទាក់ទងផ្នែកយោធា និងការលក់អាវុធទៅកោះនោះជាបន្ទាន់។
លោក Ren Guoqiang អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងការយល់ព្រម របស់សហរដ្ឋអាមេរិក លើផែនការលក់ប្រព័ន្ធមីស៊ីល Harpoon ដែលមានតម្លៃ ២,៣៧ ពាន់លានដុល្លារអាមេរិកទៅឲ្យ កោះតៃវ៉ាន់។
លោកបានលើកឡើងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានយល់ព្រមលើការ លក់អាវុធទៅឱ្យកោះតៃវ៉ាន់ ជាថ្មីម្តងទៀត ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើគោលការណ៍ប្រទេសចិនតែមួយ និងសហរដ្ឋអាមេរិក-ចិន ៣ ។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា ការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅកាន់កោះតៃវ៉ាន់បានជ្រៀតជ្រែកយ៉ាងខ្លាំង នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខ របស់ប្រទេសចិន ធ្វើឱ្យខូចខាតដល់ទំនាក់ទំនង រវាងប្រទេសទាំងពីរ និងយោធាទាំងពីរ និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ៕
ដោយ ឈូក បូរ៉ា


