ព័ត៌មានអន្តរជាតិ

ឡាវមើលឃើញកំណើន សេដ្ឋកិច្ច៣.៣ភាគរយ ទោះបីស្ថិតនៅក្នុងវិបត្តិកូវីដ១៩

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានសរសេរថា សេដ្ឋកិច្ច របស់ប្រទេសឡាវ ត្រូវបានរដ្ឋាភិបាល របស់ខ្លួនមើលឃើញថា នឹងមានកំណើនប្រមាណ ជា៣.៣ភាគរយ នៅក្នុងឆ្នាំ២០២០នេះ ទោះបីជាកំពុងស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្តី។

នាយករដ្ឋមន្ត្រី របស់ប្រទេសឡាវលោក Thongloun Sisoulith បានធ្វើការថ្លែងការណ៍អំពីការ ទស្សទាយមួយនេះនៅក្នុងឧិកាសនៃពិធីបើកកិច្ចប្រជុំជាន់ខ្ពស់ លើកទី១០នៃនីតិកាលទី៨នៃរដ្ឋសភាជាតិ ។

លើសពីនេះលោក បានគូសបញ្ជាក់ផងដែរ អំពីការលំបាកផ្នែកសេដ្ឋកិច្ច របស់ប្រទេស និងការកើនឡើងនូវបន្ទុកបំណុល ដែលកាន់តែធ្ងន់ធ្ងរទៅ ៗដោយវិបត្ដិកូវីដ១៩ហើយថ្មីៗ នេះមានទាំងបញ្ហាទឹកជំនន់ ដែលកំពុងវាយប្រហារក្នុងប្រទេសផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top