ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ស្ថិតលើបន្ទាត់ជួរមុខ នៃសង្គ្រាមត្រជាក់ថ្មី” ប្រសិនបើខ្លួនចូលរួមជាមួយសម្ព័ន្ធមិត្ត ប្រឆាំងនឹងប្រទេសចិន ដឹកនាំដោយ អាមេរិក

សេអ៊ូល៖ ទីប្រឹក្សាសន្តិសុខពិសេសរបស់ប្រធានាធិបតីលោក មូន ជេអ៊ីន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូង អាចត្រូវបានដាក់នៅជួរមុខនៃសង្រ្គាមត្រជាក់ថ្មីប្រសិនបើខ្លួនចូលរួមជាមួយស្ថាបត្យកម្មសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសចិន។

លោកមូន ជុងអ៊ីន បានធ្វើការកត់សម្គាល់នៅក្នុងវេទិកា ស្តីពីសន្តិសុខ គឺពីរថ្ងៃបន្ទាប់ពីលោកបានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកបង្ខំឲ្យកូរ៉េខាងត្បូងចូលរួមក្នុងយន្តការការពារជាតិរួមគ្នាប្រឆាំងនឹងប្រទេសចិន នោះវានឹងបង្កនូវ“ ភាពលំបាកដែលអាចកើតមាន” ចំពោះទីក្រុងសេអ៊ូលខណៈទីក្រុងប៉េកាំង “អាចចាត់ទុកពួកយើងជាសត្រូវ”។

ថ្មីៗនេះសហរដ្ឋអាមេរិក បានបង្ហាញពីបំណងពង្រីកវេទិការការ៉េ ដែលទាក់ទងនឹងអូស្ត្រាលីជប៉ុន និងឥណ្ឌា ឱ្យទៅជាស្ថាបត្យកម្មសន្តិសុខកាន់តែទូលំទូលាយ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាការប្រឆាំងចិនឱ្យកាន់តែរឹងមាំឡើង៕ដោយ ឈូក បូរ៉ា

Most Popular

To Top