ប៉េកាំង៖ គណបក្សកុម្មុយនិស្តចិន បានសន្យាថា នឹងប្រកាន់យកយុទ្ធសាស្រ្ត“ ចរាចរពីរ” ដើម្បីជំរុញតម្រូវការក្នុងស្រុក ខណៈដែលព្យាយាមជំរុញការនាំចេញ និងមានភាពតានតឹង កាន់តែខ្លាំងឡើងជាមួយអាមេរិក។
ទីក្រុងប៉េកាំង ប្រហែលជាត្រូវបានគេបង្ខំ ឱ្យសង្កត់ធ្ងន់ទៅលើការពង្រឹងតំរូវការ ក្នុងស្រុកជាជាងការពឹងផ្អែក លើការនាំចេញ ដែលជាកត្តាជំរុញ ដ៏សំខាន់នៃកំណើន ដោយសារសេដ្ឋកិច្ចផ្តោតលើទីផ្សារ មានការស្ទាក់ស្ទើរ ក្នុងការធ្វើពាណិជ្ជកម្មយ៉ាងសកម្ម ជាមួយប្រទេស ដែលដឹកនាំដោយរដ្ឋកុម្មុយនិស្ត។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានរាយការណ៍ថា គណបក្សកាន់អំណាច ដែលដឹកនាំ ដោយលោកប្រធានាធិបតី ស៊ី ជីនពីង ក៏បានចែករំលែកទស្សនៈថា ប្រទេសចិន បានមើលឃើញ កំណើនសេដ្ឋកិច្ចរបស់ខ្លួនលើសការរំពឹងទុក ជីវភាពប្រជាជន ត្រូវបានធានាហើយស្ថានភាពទូទៅ នៃសង្គមនៅតែមានស្ថេរភាព។
មេដឹកនាំចិនរំពឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេស នឹងកើនឡើងដល់ ១០០ ពាន់ពាន់លានយ័ន (១៤,៩ ពាន់ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២០ ទោះបីជាមានជំងឺរាតត្បាតវីរុសថ្មីនេះក៏ដោយ នេះបើយោងតាមសេចក្តីថ្លែងការណ៍ នៃការជួបជុំរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃច័ន្ទ៕ ដោយ៖ ឈូក បូរ៉ា