ព័ត៌មានអន្តរជាតិ

មួយសប្តាហ៍ មុនការបោះឆ្នោតនៅអាមេរិក ការនាំមុខរបស់លោក Biden លើលោក Trump នៅតែមានស្ថេរភាព

វ៉ាស៊ីនតោន៖ ដោយមានរយៈពេលមួយសប្តាហ៍ទៀត រហូតដល់ការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក គូប្រជែងខាងប្រជាធិបតេយ្យ លោក ចូ បៃដិន កំពុងរក្សាការនាំមុខ ក្នុងការស្ទង់មតិថ្នាក់ជាតិ លើប្រធានាធិបតីសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ដែលនៅតែបន្តប្រឈមមុខនឹងសំណួរ ជុំវិញការដោះស្រាយរបស់លោក ចំពោះការឆ្លងរាលដាលជំងឺ កូវីដ-១៩។

បេក្ខជនទាំងពីរ កំពុងបោះជំហានចុងក្រោយ នៅក្នុងរដ្ឋសមរភូមិ ដោយព្យាយាមដាក់ខ្លួន ពួកគេជាមេដឹកនាំ ដែលអាចឋិតឋេរបាន ដើម្បីបណ្តេញជំងឺរាតត្បាត និងការធ្លាក់ចុះសេដ្ឋកិច្ចរបស់ខ្លួន ក៏ដូចជាការផ្ទុះនូវភាពវឹកវរស៊ីវិលថ្មីៗ ជុំវិញភាពសាហាវឃោរឃៅ របស់ប៉ូលិស ប្រឆាំងនឹងជនជាតិស្បែកខ្មៅ។

លោក បៃដិន អតីតអនុប្រធានាធិបតី ដែលមានអាយុ ៧៧ ឆ្នាំកំពុងនាំមុខលោក ត្រាំ ដោយមានប្រហែល ៨ ភាគរយ នេះបើយោងតាមទិន្នន័យ ស្ទង់មតិថ្នាក់ជាតិ ដោយគេហទំព័រតាមដាន ការស្ទង់មតិ Real Clear Politics ។ ការនាំមុខរបស់លោក បៃដិន ឈានដល់ជាមធ្យមប្រហែល ៤ ពិន្ទុនៅក្នុងរដ្ឋសមរភូមិកំពូលទាំង ៦ រួមមានរដ្ឋផ្លរីដា និងផេនស៊ីលវេនៀ៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top