ព័ត៌មានអន្តរជាតិ

ចាក់ស្លាប់មនុស្ស ៣នាក់ នៅបារាំង ជាសកម្មភាពភេវរកម្ម

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មនុស្ស ៣ នាក់ បានបាត់បង់ជីវិត ដោយសារតែការវាយប្រហារ ដោយកាំបិត
នៅឯព្រះវិហារមួយនៅទីក្រុង Nice ប្រទេសបារាំង។

អភិបាលក្រុង Nice លោក Christian Christian Estrosi បាននិយាយថា វាគឺជាការវាយប្រហារ ដោយភេរវកម្មនៅចំកណ្តាល នៃតំបន់ Notre-Dame ។

ក្នុងចំណោមនោះ ជនរងគ្រោះវ័យចំណាស់ម្នាក់ ដែលបានមកអធិស្ឋានត្រូវបានគេ កាត់ក្បាលយ៉ាងសាហាវបំផុត ខណៈដែល ជនសង្ស័យម្នាក់ ត្រូវបានបាញ់ឲ្យរបួស និងឃាត់ខ្លួនភ្លាមៗ។

លោក Estrosi បាននិយាយទៀតថា សកម្មភាពនេះគឺជាផែនការ របស់ក្រុម ឥស្លាម ហ្វាស៊ីស ហើយបានបញ្ជាក់ថា ជនសង្ស័យបានធ្វើការស្រែកដដែលថា នូវពាក្យថា Allahu Akbar ដែលមានន័យថា ព្រះគឺអស្ចារ្យបំផុត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top