ព័ត៌មានអន្តរជាតិ

Sarri និង Juventus នៅតែបន្ត ដោះស្រាយបញ្ហាកុងត្រាគ្នានៅឡើយ

អតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Sarri ត្រូវបានគេជឿជាក់ថា ពិតជាមានបំណង ក្នុងការវិលត្រឡប់ មកធ្វើការងាររបស់ខ្លួនខ្លាំងណាស់ នៅពេលនេះក្រោយការបណ្តេញចេញ ពីសំណាក់ក្លឹប Juventus នាពេលកន្លងមក។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី តាមការចេញផ្សាយរបស់ the Goal នៅថ្ងៃនេះបានសរសេរថា លក្ខខណ្ឌមួយដែលគ្រូបង្វឹកសញ្ជាតិ អ៊ីតាលីរូបនេះ អាចធ្វើបាននោះ គឺចាំបាច់ត្រូវតែដោះស្រាយ បញ្ហាកុងត្រាជាមួយនឹង Juventus ឲ្យបានដាច់ស្រឡះពីគ្នាជាមុនសិន។

ប្រភពដដែលបានសរសេរទៀតថា ទាំងក្លឹបនិងគ្រូបង្វឹករូបនេះ នៅតែបន្តធ្វើការងារជាមួយគ្នា ប៉ុន្តែតែទៅលើបញ្ហា កុងត្រានិងប្រាក់សំណង របស់លោកប៉ុណ្ណោះ ដើម្បីអាចបញ្ចប់ទៅនៅកុងត្រា ដែលបានធ្វើឡើង នៅមុនកាលកំណត់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top