ចិន៖ អ្នកវិទ្យាសាស្ត្រចិនបាននិយាយថា DNA ថ្មីដែលជាភ័ស្តុតាងដ៏សំខាន់បង្ហាញពីមនុស្សក្រុមមួយ ដែលផុតពូជសាច់ញាតិពីបុរាណរបស់មនុស្សសម័យថ្មី បានកាន់កាប់រូងភ្នំkarst ក្នុងខេត្ត Gansuកាលពី រាប់ពាន់ឆ្នាំមុនការរកឃើញមួយ ដែលអាចជះឥទ្ធិពលយ៉ាងសំខាន់ទៅលើរឿង នៃការអភិវឌ្ឍមនុស្សដំបូងយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
ភស្តុតាង DNA ថ្មីនេះបានមកពីស្រទាប់ដីល្បាប់នៅក្នុងល្អាង Baishiya ក្នុងស្រុក Xiahe មានកម្ពស់ប្រហែល ៣២០០ ម៉ែត្រពីលើនីវ៉ូសមុទ្រ។ ល្អាងនេះបានផ្តល់ភស្តុតាងនៃការតាំងទីលំនៅរបស់មនុស្ស ត្រូវបានគេស្គាល់ដំបូងបំផុតនៅលើខ្ពង់រាប Qinghai-Tibet ។ កាលពីមុនភស្តុតាងនៃការតាំងទីលំនៅរបស់មនុស្សនៅទីនោះត្រូវបានចុះកាលបរិច្ឆេទរហូតដល់ ៤០,០០០ ឆ្នាំមុន។
ឥឡូវនេះនៅក្នុងមន្ទីរពិសោធន៍ ក្រុមនេះបានរកឃើញ DNA Mitochondrial បូរាណដែលត្រូវបានស្រង់ចេញពីដីល្បាប់ពី ១០០,០០០, ៦០,០០០ និងប្រហែលជា ៤៥,០០០ ឆ្នាំមុនដែលបង្ហាញពីការជាប់ទាក់ទងជាបន្តទៅនឹងប្រភេទសត្វ។ កាលពីឆ្នាំមុនអ្នកវិទ្យាសាស្ត្របានរាយការណ៍ថា ថ្គាមមនុស្សដែលមានហ្វូស៊ីលត្រូវបានគេរកឃើញនៅក្នុងរូងភ្នំkarst នៅខេត្ត Gansu ហើយអាយុកាលប៉ាន់ស្មានរបស់វាគឺ ១៦០,០០០ ឆ្នាំមុន។
អ្នកស្រាវជ្រាវនិយាយថា ពួកគេមិនអាចយក DNA ចេញពីថ្គាមនិងវិភាគវាពួកគេអាចញែកប្រូតេអ៊ីនចេញពីថ្គាមហើយប្រៀបធៀបវាជាមួយប្រភេទសត្វដទៃទៀត ដោយមានក្រុមនៅជិតបំផុតនោះ គឺក្រុមមួយមានឈ្មោះថា Denisovans ៕
ដោយ៖លី ភីលីព


