ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនជប៉ុន អាចនឹងប្រឈមមុខ នឹងការលើផ្លូវ នៅខាងមុខ គោលនយោបាយ របស់ចិន

ប៉េកាំង៖ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច របស់ជប៉ុនបានមានសុទិដ្ឋិនិយមអំពីអាជីវកម្ម របស់ពួកគេនៅក្នុងប្រទេសចិន ខណៈប្រធានាធិបតីស៊ី ជីនពីងបានសន្យាថានឹងទទួល បានអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៦០ ប៉ុន្តែទស្សនវិស័យប្រហែលជាមិនភ្លឺស្វាងទេយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ការរឹតបន្តឹងផ្នែកបរិស្ថានរបស់ចិន ក៏ដូចជាយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មីហៅថា “ ចរន្តពីរ” ត្រូវបានរចនាឡើងដើម្បីជំរុញតម្រូវការក្នុងស្រុករបស់ប្រទេស ខណៈពេលកំពុងព្យាយាមបង្កើនការនាំចេញអាចបង្កឧបសគ្គ ដល់ក្រុមហ៊ុនជប៉ុនក្នុងការពង្រីកប្រតិបត្តិការក្នុងស្រុករបស់ពួកគេ។  កជំនួញម្នាក់ដែលដឹងពីស្ថានភាពនៅទីក្រុងប៉េកាំងបាននិយាយថា ការដឹកនាំរបស់លោកស៊ីពិតជាចង់ដោះស្រាយបញ្ហាបរិស្ថានដូច្នេះ ទីផ្សារចិននឹងទាក់ទាញសម្រាប់ក្រុមហ៊ុនជប៉ុនដោយផ្តោតលើការ អភិវឌ្ឍផលិតផលមិនប៉ះពាល់ដល់បរិស្ថាន។

លោកបានបន្តថា សហគ្រាសជប៉ុនជាច្រើននៅក្នុងប្រទេសចិនបាននឹងកំពុងតស៊ូដើម្បីអនុវត្តតាមបទប្បញ្ញត្តិ បរិស្ថានដ៏តឹងរឹងរបស់រដ្ឋាភិបាល ហើយពួកគេអាចនឹងបាត់បង់ ការលើកទឹកចិត្តក្នុងការបន្តធ្វើអាជីវកម្មនៅក្នុងប្រទេស ។ ម៉្យាងវិញទៀតគណបក្សកុម្មុយនីស្តចិនបានសន្យាប្រកាន់ខ្ជាប់នូវយុទ្ធសាស្រ្តវិលជុំ២ មានគោលបំណងពង្រឹងសមត្ថភាពប្រកួតប្រជែងអន្តរជាតិ នៃក្រុមហ៊ុនរបស់ប្រទេសនេះក្នុងវិស័យបច្ចេកវិទ្យាទំនើប៕

ដោយ៖លី ភីលីព

Most Popular

To Top