ព័ត៌មានអន្តរជាតិ

Twitter រាយការណ៍ពីកំណើន ប្រាក់ចំណូល២ខ្ទង់ នៅត្រីមាសទី ៣សម្រាប់រដូវCOVID-19

សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ សង្គមសហរដ្ឋអាមេរិក Twitter Inc បាននិយាយថា ខ្លួនទទួលបានប្រាក់ចំណូល ៩៣៦ លានដុល្លារនៅត្រីមាសទី ៣ ឆ្នាំ ២០២០ កើនឡើង ១៤ ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំ នារដូវកាលមេរោគ COVID-19 យោងតាមការចេញ ផ្សាយពីគេហទំព័រឆៃណាឌៀលី ។

យោងតាមក្រុមហ៊ុន សាន់ហ្វ្រាន់ស៊ីស្កូថា ប្រាក់ចំណេញសុទ្ធ របស់ក្រុមហ៊ុនមានចំនួន ២៨,៦៦ លានដុល្លារ ក្នុងខែកក្កដា – កញ្ញា ឬ០,០៤ ដុល្លារក្នុងមួយហ៊ុន បើប្រៀបធៀបនឹងប្រាក់ចំណូលសុទ្ធ ៣៧ លានដុល្លារឬ ០,០៥ ដុល្លារ ក្នុងមួយហ៊ុនក្នុងរយៈពេលដូចគ្នា នៃឆ្នាំមុន ។

សាច់ប្រាក់សុទ្ធរបស់ក្រុមហ៊ុន ដែលផ្តល់ដោយសកម្មភាព ប្រតិបត្តិការក្នុងត្រីមាសនេះ មានចំនួន ២១៥ លានដុល្លារ បើប្រៀបធៀបនឹង ៣៣៦ លានដុល្លារក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

លោក Jack Dorsey នាយកប្រតិបត្តិ Twitter បានមានប្រសាសន៍ថា យើងបានបង្កើនចំនួនអ្នកទស្សនាប្រចាំថ្ងៃ របស់យើងចំនួន ៤២ លាននាក់នៅក្នុងឆ្នាំចុងក្រោយនេះ … ខ្ញុំរីករាយដែល mDAU (អ្នកប្រើប្រាស់បណ្តាញសង្គម សកម្មប្រចាំថ្ងៃអាចរកប្រាក់បាន) បានកើនឡើង ២៩ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំដល់ ១៨៧ លាននាក់ (នៅក្នុងត្រីមាសទី៣)។
យោងតាមក្រុមហ៊ុនបានឲ្យ ដឹងថា mDAU (អ្នកប្រើប្រាស់បណ្តាញសង្គមសកម្មប្រចាំថ្ងៃអាចរកប្រាក់បាន) អន្តរជាតិជាមធ្យមមានចំនួន ១៥២ លានដុល្លារសម្រាប់ត្រីមាសទី ៣ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនចំនួន ១១៥ លាននិង ១៥០ លាននៅត្រីមាសមុន ៕
ដោយ៖លី ភីលីព

Most Popular

To Top