ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីអ៊ីស្រាអែល ៖ កិច្ចព្រមព្រៀង បើកចំណងមិត្តភាពផ្លូវ តម្រូវឲ្យអាមេរិក រឹតបន្តឹងលើអ៊ីរ៉ង់

បរទេស ៖ មន្ត្រីអ៊ីស្រាអែលមួយរូប បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអារ៉ាប៊ីសាអូឌីតនិងកាតា គឺនៅក្នុងចំណោមប្រទេស ដែលតម្រង់ជួរគ្នាបង្កើត ចំណងមិត្តភាព ជាមួយអ៊ីស្រាអែល ក្រោយការផ្សះផ្សារធ្វើឡើង ដោយប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។

ដោយងាយចេញ ពីភាពទីទើ របស់អ៊ីស្រាអែល ស្តីពីការបោះឆ្នោតអាមេរិក រដ្ឋមន្ត្រីចារកម្មអ៊ីស្រាអែល លោក Eli Cohen បានមានប្រសាសន៍ថា ការអនុវត្តកិច្ច ព្រមព្រៀងបង្កើត ចំណងមិត្តភាពផ្លូវការបន្ថែម អាចនឹងពឹងផ្អែកលើលោកប្រធានាធិបតី អាណត្តិក្រោយ ដែលបង្ហាញការប្តេជ្ញា បន្តប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ។

លោក Eli Cohen បានមានប្រសាសន៍បន្តថា ប្រសិនបើប្រធានាធិបតីអាណត្តិក្រោយ មិនបានបង្ហាញការប្តេជ្ញាប្រឆាំង អ៊ីរ៉ង់ទេនោះ អ្វីដែលនឹងកើតមានឡើង គឺថា ពួកគេនឹងប្រើប្រាស់ពេលវេលាខ្លួនឯង នឹងមិនប្រញាប់ប្រញាល់ នឹងមិនជ្រើនយកភាគីម្ខាង ហើយគោលនយោបាយ បែបសម្បទាន នឹងធ្វើឲ្យកិច្ចព្រមព្រៀងសន្តិភាពជាប់គាំង៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top