បរទេស ៖ កងកម្លាំងការពារតំបន់ឆ្នេរសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា នាវាបំបែកទឹកកងកម្លាំងការពារតំបន់ឆ្នេរ Polar Star នឹងបញ្ជូនកាន់មហាសមុទ្រអាក់ទិក ជំនួយបេសកកម្មរដូវរងារ តាមប្រក្រតីនៅតំបន់មហាសមុទ្រ អង់តាក់ទិករបស់វាវិញ ។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍មួយ របស់កងកម្លាំងការពារតំបន់ឆ្នេរ បាននិយាយ កាលពីសប្តាហ៍មុនថា នាវាបំបែកទឹកកកមានប្រវែង ៣៩៩ហ្វីតនេះ នឹងជួយការពារអធិបតេយ្យភាព និងសន្តិសុខដែនសមុទ្រ ក្នុងតំបន់របស់ប្រទេស។
គួរបញ្ជាក់ថា នាវាបំបែកទឹកកកប្រភេទ Polar របស់សហរដ្ឋអាមេរិកនេះ មិនមានវត្តមាននៅក្នុងតំបន់មហាសមុទ្រអាក់ទិក ចាប់តាំងពីឆ្នាំ១៩៩៤មកម្ល៉េះ គឺវាជានាវាបំបែកទឹកកក Polar Sea អសកម្មមួយគ្រឿង ក្នុងចំណោមនាវាអាមេរិកពីរគ្រឿងដំបូង ដែលធ្វើដំណើរទៅដល់ប៉ូលខាងជើង ៕
ប្រែសម្រួល៖ប៉ាង កុង