ព័ត៌មានអន្តរជាតិ

អង់គ្លេស នឹងធ្វើជាតូបនីយកម្ម ឧស្សាហក្មអាវុធ នុយក្លេអ៊ែ

បរទេស ៖ ប្រទេសអង់គ្លេស នៅថ្ងៃចន្ទសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានប្រកាសថា ការគ្រប់គ្រងទីតំាង អាវុធនុយក្លេអ៊ែរបស់ខ្លួន នឹងវិលត្រឡប់ទៅដាក់ក្រោម ការគ្រប់គ្រង របស់រដ្ឋាភិបាល ជំនួសការដឹកនាំដោយសម្ព័ន្ធ ឧស្សាហកម្មវិញ ។

ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា សម្ព័ន្ធឧស្សាហកម្មបង្កើត អាវុធអាតូមិក PLC ជាក្រុមហ៊ុនផលិតអាវុធនុយក្លេអ៊ែ នៅក្នុងប្រទេសអង់គ្លេស និងបានធ្វើប្រតិបត្តិការ ចាប់តាំងពីឆ្នាំ២០០០ ដោយបណ្តុំក្រុមហ៊ុនផលិតដឹកនាំ ដោយក្រុមហ៊ុនការពារជាតិ Lockheed Martin។

កុងត្រា តាមសេចក្តីរាយការណ៍ ត្រូវបានគេរំពឹងថា នឹងចប់នៅក្នុងឆ្នាំ២០២៥ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិរបស់អង់គ្លេស លោក Ben Wallace បាននិយាយប្រាប់រដ្ឋសភានៅសប្ដាហ៍នេះថា សម្ព័ន្ធឧស្សាហកម្មអាវុធអាតូមិកនោះ នឹងត្រូវគ្រប់គ្រងទាំងស្រុង ដោយក្រសួងការពារជាតិ ចាប់ផ្តើមពីក្នុងខែមិថុនា ឆ្នាំ២០២១ទៅ៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top