បរទេស ៖ នៅថ្ងៃចន្ទនេះអ្នកនាំពាក្យរបស់ FBI បានបញ្ជាក់ថាខ្លួន កំពុងចាប់ផ្តើមបើកការ ស៊ើបអង្កេតហើយទៅលើករណីរំខាន ទៅលើរថយន្តក្រុង ដែលជាយុទ្ធនាការលោក Joe Biden កាលពីសប្តាហ៍មុនដោយក្រុម អ្នកបើកបរយានយន្ត ជាមួយនឹងទង់រូប Trump ២០២០ ។
យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ CNN នៅថ្ងៃចន្ទនេះបានឲ្យដឹងថា អ្នកនាំពាក្យរបស់ FBI បានប្រកាសថាFBI ប្រចាំនៅSan Antonio បានទទួលដំណឹងអំពីឧប្បត្តិហេតុ និងចាប់ផ្តើមការងារស៊ើបអង្កេតនេះ ហើយផងដែរ ។
ឧប្បត្តិហេតុនេះបានកើតឡើង នៅរដ្ឋតិចសាស់កាលពីថ្ងៃសុក្រ ខណៈរថយន្តក្រុងយុទ្ធនាការ កំពុងធ្វើដំណើរពី San Antonio ទៅកាន់ Austin ដែលជាផ្នែកមួយ នៃការជំរុញ ដើម្បីជំរុញឱ្យអ្នកគាំទ្រ លោក Biden ចូលរួមបោះឆ្នោតគាំទ្រ ។
មន្ត្រីយុទ្ធនាការរបស់លោក Biden បានពិពណ៌នាអំពីសកម្មភាព របស់អ្នកបើកបរយានយន្តថា ជាការប៉ុនប៉ងដើម្បីបន្ថយល្បឿន រថយន្តក្រុងហើយក្រោយមកពួកគេ ក៏បានបើកចេញពីផ្លូវតែម្តង ៕
ប្រែសម្រួល៖ស៊ុនលី


