លីប៊ី៖អ្នកវិទ្យាសាស្ត្រ Citizenបាននិយាយថា ប្រភេទត្រីឆ្លាមដាវ គឺជាត្រីដែលត្រូវបានគេស្គាល់ថា ត្រីឆ្លាមពិឃាត ហើយរបកគំហើញថ្មីៗនេះគេបានជួបប្រទះដេកងាប់នៅលើឆ្នេរនៃប្រទេសលីប៊ីដោយបង្ហាញថា តើសត្វទាំងនេះអាចងាប់យ៉ាងម៉េចនេះ បើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
ការសិក្សាថ្មីមួយបានពិពណ៌នាអំពីត្រីឆ្លាមញីដែលងាប់ត្រូវបានគេប្រទះឃើញនៅឆ្នេរសមុទ្រក្បែរទីក្រុង Brega បានស្លាប់ដោយសារែស្នាមរលាករបស់ត្រីឆ្លាមដាវជ្រៅពេកបង្កឡើងដោយវត្ថុរឹង និងវែងទៀងផង។ អ្នកស្រុកម្នាក់បានប្រទះឃើញត្រីឆ្លាម ដែលគ្មានជីវិតនៅចុងឆ្នេរហើយទាញដាវប្រវែង១១,៨ អ៊ីញពីខាងក្រោយត្រូវបានគេនិយាយថា បានចាក់ចំបេះដូងរបស់ត្រីឆ្លាម។
អ្នកវិទ្យាសាស្ត្រCitizen គ្រប់គ្រងកន្លែងកើតហេតុបានលើកឡើងថា ត្រីឆ្លាមដាវនោះមានប្រវែងប្រហែល ៦ ហ្វីត ហើយត្រូវបានគេវាយប្រហារពីខាងក្រោយ៣ថ្ងៃមុនពេលវាបោកលើឆ្នេរសមុទ្រ។ ការសិក្សា ត្រូវបានចុះផ្សាយលើទិនានុប្បវត្តិស្រាវជ្រាវ Ichthyological ថា ត្រីប្រភេទនេះធ្លាប់មានគេស្គាល់ថា វាយប្រហារត្រីឆ្លាម ត្រីបាឡែន មនុស្ស និងសូម្បីតែទូកនេសាទ៕ ដោយ៖លី ភីលីព


