បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូ និង រដ្ឋាភិបាលទីក្រុងនីកូស្យា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីដើមឆ្នាំ ២០១៥ ដែលអនុញ្ញាតឱ្យនាវាចម្បាំងរុស្ស៊ីចូលទៅកាន់កំពង់ផែរបស់កោះនៃសមុទ្រមេឌីទែរ៉ាណេមួយនេះ ដើម្បីជួយសម្រួលដល់ការប្រឆាំងភេរវកម្មនិងកិច្ចប្រឹងប្រែងប្រឆាំងនឹងចោរកម្ម។ សហរដ្ឋអាមេរិកបានប្រកាសពីការដកទណ្ឌកម្មផ្នែកខ្លះ នៃការដឹកជញ្ជូនអាវុធដែលមានអាយុកាលរាប់ទសវត្សរបស់ខ្លួនប្រឆាំងនឹងប្រទេស Cyprus នៅក្នុងខែកញ្ញាចំពេលមានភាពតានតឹងនៅក្នុងតំបន់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា សហរដ្ឋអាមេរិកនៅតែមិនពេញចិត្តចំពោះហេតុការណ៍ដែលកោះ Cyprus បន្តអនុញ្ញាតនាវាចម្បាំងរបស់រុស្ស៊ីប្រើប្រាស់កំពង់ផែរបស់ខ្លួនហើយនឹងរក្សាសម្ពាធលើប្រទេសនេះឱ្យបដិសេធការចូលកំពង់ផែបែបនេះ។ នេះបើតាមការលើកឡើងរបស់លោក R. Clarke Cooper ជំនួយការរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការនយោបាយ – យោធា ។
លោក Cooper បានសំអាងលើដំណើរទស្សនកិច្ច របស់លោកទៅកាន់ទីក្រុង នីកូស្យា កាលពីខែមុនសម្រាប់ការពិភាក្សាជាមួយមន្រ្តី Cyprusថា « យើងពិតជាចង់អោយសាធារណរដ្ឋ Cyprus បន្តទិសដៅនេះ។ លោកថា «ខ្ញុំបានកត់សម្គាល់ជាពិសេសថា ប្រទេស Cyprus មិនទាន់បានចាត់វិធានការចាំបាច់ដើម្បីបដិសេធ ការចូលកំពង់ផែនាវាកងទ័ពជើងទឹករុស្ស៊ីនោះទេ ៕ប្រែសម្រួលៈ ណៃ តុលា