ព័ត៌មានអន្តរជាតិ

ប្រទេសលីបង់ សម្រេចចិត្ត មិនចោទប្រកាន់លោក Ghosn លើការធ្វើដំណើរទស្សនកិច្ច នៅអ៊ីស្រាអែល

BEIRUT៖ ប្រភពពីតុលាការបាននិយាយថា អគ្គរដ្ឋអាជ្ញានៃប្រទេសលីបង់ បានសម្រេចចិត្តមិនចោទប្រកាន់ អតីតមហាសេដ្ឋី និងអតីតប្រធានក្រុមហ៊ុន Nissan រត់គេចខ្លួនលោក Carlos Ghosn សម្រាប់ការមកលេងប្រទេសអ៊ីស្រាអែល ក្នុងឆ្នាំ ២០០៨ ដោយសារតែលក្ខន្តិកៈ នៃដែនកំណត់បានផុតកំណត់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
មេធាវី៣រូបបានដាក់ញត្តិមួយ កាលពីខែមករាអំពាវនាវ ឲ្យពាណិជ្ជករអាយុ ៦៦ ឆ្នាំត្រូវបានកាត់ទោសពីបទធ្វើដំណើរទៅរដ្ឋជ្វីហ្វក្នុងនាមជាប្រធានក្រុមហ៊ុន Renault-Nissan ។ ប្រទេសលីបង់គឺជាប្រទេសមួយនៅតែធ្វើសង្គ្រាមជាមួយ អ៊ីស្រាអែល និងហាមឃាត់ពលរដ្ឋរបស់ខ្លួនមិនឲ្យធ្វើដំណើរទៅទីនោះ ។

ប្រភពនោះបានប្រាប់ថា អគ្គព្រះរាជអាជ្ញាលោក Ghassan Oueidat បានសម្រេចចិត្ត មិនកាត់ទោសលោក Ghosn ចំពោះឧក្រិដ្ឋកម្មដែលត្រូវបានសន្មតថា បានចូលក្នុងប្រទេសសត្រូវ និងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ។ លក្ខន្តិកៈនៃការដាក់កំហិតរយៈពេល ១០ ឆ្នាំបានកន្លងផុតទៅចាប់តាំងពីមានបទ ឧក្រិដ្ឋកើតឡើង។
លោក Ghosn កាលពីថ្ងៃទី ៨ ខែមករាបានសុំទោស ប្រជាជនលីបង់ ដែលបានមកធ្វើទស្សនកិច្ចនៅអ៊ីស្រាអែល ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផលិតរថយន្តអគ្គិសនីដោយនិយាយថា លោកបានធ្វើដំណើររកស៊ីសម្រាប់ក្រុមហ៊ុន Renault នៅលើលិខិតឆ្លងដែនបារាំង។

លោកក៏កាន់កាប់សញ្ជាតិលីបង់ និងប្រេស៊ីលផងដែរ។ អតីតប្រធានក្រុមហ៊ុន Nissan ត្រូវបានចាប់ខ្លួននៅប្រទេសជប៉ុន កាលពីខែវិច្ឆិកាឆ្នាំ ២០១៨ ដោយចោទប្រកាន់ពីបទប្រព្រឹត្ត ខុសហិរញ្ញវត្ថុ និងបានចំណាយពេល ១៣០ ថ្ងៃក្នុងការឃុំខ្លួនមុនពេលគាត់ បាននៅក្រៅឃុំ និងរត់ពន្ធខ្លួនចេញពីប្រទេសកាលពីចុងឆ្នាំមុន។

លោក Ghosn បានបង្ហាញខ្លួន នៅក្នុងសន្និសីទកាសែតមួយ នៅប្រទេសលីបង់កាលពីថ្ងៃទី ៨ ខែមករាដោយបដិសេធរាល់ ការចោទប្រកាន់ និងអះអាងថា លោកគឺជាជនរងគ្រោះ នៃផែនការរបស់ក្រុមហ៊ុន Nissan និងមន្រ្តីជប៉ុន ៕ដោយ៖លី ភីលីព

Most Popular

To Top