ឆ្នាំ២០០១ថ្ងៃទី១២ ខែវិច្ឆកាជើងហោះហើរ American Airlines ដែលបានធ្វើដំណើរចាកចេញ ពីព្រលានយន្តហោះ John F. Kennedy (JFK) នៅក្រុងញូវយ៉កបានហោះធ្លាក់ ទៅក្នុងតំបន់ Queensដែលជាលទ្ធផលព្រឹត្តិការណ៍នេះ បានសម្លាប់មនុស្ស ដែលជាអ្នកដំណើរ រហូតទៅដល់២៦៥នាក់។
បើទោះបីជាមាន មនុស្សជាច្រើន បានសន្និដ្ឋានដំបូងថា ការធ្លាក់នេះគឺជាផែនការ នៃអំពើភេរវកម្មក្តី គឺដោយសារតែវាបានកើតឡើង នៅត្រឹមតែរយៈពីរខែប៉ុណ្ណោះ បន្ទាប់ពីព្រឹត្តិការណ៍ការ វាយប្រហារនៅថ្ងៃទី ១១ ខែកញ្ញាទៅលើអគារភ្លោះពាណិជ្ជកម្មអាមេរិក។
ប៉ុន្តែទោះ បីជាយ៉ាងណាក្តីមូល ហេតុពិតប្រាកដត្រូវបានបង្ហាញយ៉ាងច្បាស់ និងឆាប់រហ័សបំផុតពីសំណាក់ក្រុមប៉ូលីស ស៊ើបអង្កេតអាមេរិកថា វាគឺជាបញ្ហាដែលមានរួមបញ្ចូលគ្នា ទាំងកំហុសបច្ចេកទេស របស់ពីឡុត និងលក្ខខណ្ឌអាកាសធាតុផង៕
ប្រែសម្រួល:ស៊ុនលី