បរទេស ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានទៅដល់ប្រទេសវេណេស៊ុយអេឡា សម្រាប់ការចាប់ផ្តើមដំណើរទស្សនកិច្ចមួយ នៅតំបន់អាមេរិកឡាទីន ស្របពេលមានកិច្ចប្រឹងប្រែងខ្លាំងក្លា ពីទីក្រុងវ៉ាស៊ីនតោន ដើម្បីកំណត់ព្រំដែន ឥទ្ធិពលរបស់អ៊ីរ៉ង់ នៅក្នុងអឌ្ឍគោលខាងលិច ។
លោក Mohammad Javad Zarif តាមសេចក្តីរាយការណ៍ ក៏គ្រោងធ្វើទស្សនកិច្ចប្រទេសគុយបា ហើយនឹងចូលរួម ពិធីអបអរចំពោះលោក Luis Arce ជាប្រធានាធិបតីទើបជាប់ឆ្នោត របស់ប្រទេសបូលីវី ដែលធ្លាប់បាននិយាយថា លោកនឹងពង្រឹងចំណងមិត្តភាព ជាមួយប្រទេសអ៊ីរ៉ង់ ។
គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ បានក្លាយជាសម្ពន្ធមិត្តដ៏សំខាន់មួយ សម្រាប់ទីក្រុងការ៉ាកាស់ ស្របពេលដែលសហរដ្ឋអាមេរិក បង្កើនការរឹងបន្តឹងទណ្ឌកម្ម ជាមធ្យោបាយបង្ខំឲ្យលោក ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ចុះចេញពីអំណាច៕
ប្រែសម្រួល៖ប៉ាង កុង